សន្តិសុខសង្គម
បញ្ឈរជើងមន្ត្រីចរាចរណ៍ខេត្តកំពង់ស្ពឺ ១០ នាក់ ក្រោយបែកធ្លាយផាកពិន័យ មិនចេញវិក្កយបត្រ
មន្ត្រីការិយាល័យចរាចេណ៍នៃស្នងការនគរបាលខេត្តកំពង់ស្ពឺចំនួន ១០ នាក់ ត្រូវបានដកបញ្ឈរជើងជាបណ្តោះអាសន្ន ក្រោយពីបានប្រព្រឹត្តខុសនិតិវិធីដោយធ្វើការផាកពិន័យអ្នកបើកបររថយន្តមួយគ្រឿងចំនូន ២០០ ដុល្លារមិនចេញចេញវិក្កយបត្រឲ្យបានត្រឹមត្រូវ។

ការបញ្ឈរជើងមន្ត្រីអនុវត្តច្បាប់ខុសពីតួនាទីភារកិច្ចនោះ ធ្វើឡើងបន្ទាប់ពីមានអាខោនហ្វេសប៊ុកមួយមានឈ្មោះ គង្គារ លំអរមង្គល បានបង្ហោះរៀបរាប់ថា “ប្រយ័ត្នអ្នកជិះផ្លូវជាតិលេខ ៤ ប៉ូលីសកំពង់ស្ពឺ ផាកសាហាវណាស់ដឹងយេីងប្រញាប់ផាក ២០០ ដុល្លារឲ្យបាញ់ចូលកុងហេីយ បន្លំមិនឲ្យវិក័យទៀតហេីយប៉ូលីសឈ្មោះដូចក្នុង ABA (Khem Sothearith) បានយកទូរស័ព្ទខ្ញុំលុបរូបទៀតចេញទៀត គ្រាន់តែច្ញុំថតប្រាប់អ្នកផ្ទះថាប៉ូលីសចាប់” ហើយករណីនេះមានអ្នកចែករំលេកខមិន និងស៊ែរជាច្រើនផងដែរ។

នៅព្រលប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានធ្វើការបំភ្លឺថា សូមជម្រាបជូនសាធារណៈ និងអ្នកនិយមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទាំងអស់មេត្ដាជ្រាប ៖ កាលពីថៃ្ងទី១៦ មករា ២០២៣នេះ មានគណនី ហ្វេសប៊ុក ឈ្មោះ គង្គារ លំអរមង្គល “ ថាប្រយ័ត្នអ្នកជិះផ្លូវជាតិលេខ៤ ប៉ូលីសកំពង់ស្ពឺផាកសាហាវណាស់ដឹងយេីងប្រញាប់ផាក 200$ អោយបាញ់ចូលកុងហេីយ បណ្លំមិនអោយ វិក័យទៀតហេីយប៉ូលីសឈ្មោះដូចក្នុង ABA (Khem Sothearith)បានយកទូរស័ព្ទខ្ញុំលុបរូបទៀតចេញទៀតគ្រាន់តែច្ញុំថតប្រាប់អ្នកផ្ទះថាប៉ូលីសចាប់”។
យោងតាមព័ត៌មានខាងលេី ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺបានឆែកនិងពិនិត្យស្វែងរកឈ្មោះ Khem Sothearith ដូចគណនេយ្យ ABA ដែលអះអាងថា ជានគរបាលខេត្ដកំពង់ស្ពឺ ជាលទ្ធផលគណនេយ្យABA Khem Sothearith ពិតជារបស់លោកអនុសេនីយ៍ឯក ខែម សុធារិទ្ធ អត្ដលេខ៧៥៧៤៣ តួនាទី នាយផ្នែកការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
ស្នងការនគរបាលខេត្តកំពង់ស្ពឺបានលើកឡើងថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្ដកំពង់ស្ពឺ បានបំពេញបេសកកម្មរឹតបណ្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត្រ (៧៩-៨០) និងបានឃាត់រថយន្ដកូរ៉េដឹកទំនិញសំពីងសំពោងមួយគ្រឿង ស្លាកលេខភ្នំពេញ 2BP-4662 ក្នុងទិសដៅពីខាងកេីតទៅទិសខាងលិច ឆ្ពោះទៅខេត្ដព្រះសីហនុ។ សមត្ថកិច្ចបានឃាត់ពិនិត្យរកឃេីញអ្នកបេីកបរឈ្មោះ នី វ៉ាន់ហេង ភេទប្រុស អាយុ២២ឆ្នាំ គ្មានប័ណ្ណបើកបរ និងដឹកទំនិញសំពីងសំពោងល្មេីសច្បាប់។
ក្នុងករណីនេះ សមត្ថកិច្ចបានប្រាប់ថា បទល្មេីសខាងលេីគឺពិន័យ ១,២០០,០០០រៀល និងពិន័យ ១៥០,០០០ រៀលបន្ថែមល្មេីសទំនិញសំពីងសំពោង។ ពេលនោះអ្នករួមដំណើរ និងជាម្ចាស់សំអាងការបានប្រាប់ថា សុំសម្រួលដោយសុំជូនជាប្រាក់ ២០០ដុល្លារ តែសុំលេខ ABA ដេីម្បីឱ្យអ្នកផ្ទះបាញ់លុយចូលព្រោះខ្លួនមិនមានប្រាក់ជាប់ខ្លួន។ ក្រោយបាញ់លុយ២០០ដុល្លារួចក៏បានបន្ដដំណេីរទៅបាត់។
បច្ចុប្បន្នស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានស្រាវជ្រាវនិងចំណាត់ការលេីមន្រ្ដីចរាចរណ៍ទាំង ១០ នាក់យកមកទុកបណ្ដោះអាសន្ននៅការរិយាល័យបុគ្គលិក អនុវត្តតាមវិន័យបទបញ្ជាកងកំលាំងនគរបាលជាតិ និងបន្ដធ្វើការស្រាវជ្រាវដេីម្បីចំណាត់ការនីតិវិធីបន្ដ។ ចំពោះម្ចាស់រថយន្តខាងលេីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្រាវជ្រាវទាក់ទងដេីម្បីសុំធ្វេីការជួប និងប្រគល់ថវិកាចំនួន២០០ដុល្លាជូនគាត់វិញ។
អាស្រ័យហេតុនេះ សូមសាធារណៈជននិងអ្នកនិយមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក មេត្ដាជ្រាបនិងចូលរួមសហការផ្ដល់ព័ត៌មាននានាពាក់ព័ន្ធ និងអំពេីអសកម្មរបស់មន្រ្ដីនគរបាលដែលបានខុសឆ្គងនិងវិជ្ជាជីវៈដេីម្បីរួមចំណែកស្ថាបនាកែលំម្អរចំណុចខ្វះខាតដោយបុគ្គលមួយចំនួនតូច៕
អត្ថបទ៖ ភួង រដ្ឋា

-
សន្តិសុខសង្គម១៨ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ