Connect with us

សន្តិសុខសង្គម

អភិបាលខេត្តកំពង់ឆ្នាំង អនុញាតឲ្យក្រុមហ៊ុន​លាភ​មហាសម្បត្តិ ឡូតូ បើកអាជីវកម្ម តែត្រូវអនុវត្តតាមលក្ខខណ្ឌ

បានផុស

នៅ

តបតាមសំណើររបស់លោក កែវ ចំរើន អគ្គនាយកក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ ឯ.ក ដែលបានស្នើសុំបើកអាជីវកម្មក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ នៅក្នុងខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចអនុញាតឲ្យលោក កែវ ចំរើន បើកអាជីវកម្មបាន តែត្រូវអនុវត្តតាមលក្ខខណ្ឌ ដែលរដ្ឋបាលខេត្តដាក់ឲ្យ។

យោងតាមលិខិតជម្រាបជូនលោក កែវ ចំរើន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចអនុញាតឲ្យលោក កែវ ចំរើន អគ្គនាយកក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ ឯ.ក បើកអាជីវកម្ម តែត្រូវអនុវត្តតាមលក្ខខណ្ឌ៦ចំណុចដូចខាងក្រោម៖

១-គោរពតាមអាជ្ញាប័ណ្ណនៃការធ្វើអាជីវកម្មឆ្នោតរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា

២-មិនអនុញ្ញាតឲ្យលក់ឆ្នោតជាប្រភេទកន្ទុយលេខ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងឡើយ

៣-ចំពោះការបង្កើតភ្នាក់ងារលក់ឆ្នោត នៅតាមភូមិសាស្ត្រ ឃុំ-សង្កាត់ ក្រុង-ស្រុក ត្រូវសហការឲ្យបានល្អប្រសើរជាមួយអាជ្ញាធរ ឃុំ-សង្កាត់ ក្រុង-ស្រុកនោះ

៤-សហការឲ្យបានល្អប្រសើរជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការចូលរួមរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ

៥-គោរព និងបំពេញកាតព្វកិច្ចបង់ពន្ធឲ្យបានត្រឹមត្រូវ តាមច្បាប់កំណត់

៦-គោរពឲ្យបានម៉ឺងម៉ាត់នូវច្បាប់បទបញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានាដែលមានជាធរមាន។

រដ្ឋបាលខេត្តកមពង់ឆ្នាំង បញ្ជក់ថា ក្នុងករណីដែលក្រុមហ៊ុនមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្ត នឹងធ្វើការដកហូតលិខិតអនុញ្ញាតនេះដោយឥតលក្ខខណ្ឌ ហើយក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ លិខិតអនុញ្ញាតនេះ មានសុពលភាពរយៈពេល០១ ឆ្នាំ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ហើយត្រូវសុំ ច្បាប់បន្តសារជាថ្មីឡើងវិញក្នុងរយៈពេល៣០ថ្ងៃ មុនលិខិតអនុញ្ញាតនេះផុតសុពលភាព។

សូមបញ្ជាក់ថា លោក កែវ ចំរើន អគ្គនាយកក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ ឯ.ក បានស្នើសុំបើកទីតាំងអាជីវកម្ម និងបើកប្រតិបត្តិការអាជីវកម្មឆ្នោត-ឡូតូ ៥ខ្ទង់(5D) ៦ខ្ទង់(6D) ៧ ខ្ទង់(TD) ៦លើ៣៦(636) ជាមួយរង្វាន់លួងចិត្ត៤ខ្ទង់(4D) ៣ខ្ទង់(3D) ២ខ្ទង់(2D) ដែលមានទីតាំងស្ថិត នៅភូមិម៉ុងបារាំង សង្កាត់ប្អៀរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង របស់ក្រុមហ៊ុន លាភមហាសម្បត្តិឡូតូ ឯ.ក នៅ ទូទាំងខេត្តកំពង់ឆ្នាំង៕

អត្ថបទ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៦ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម