Connect with us

សន្តិសុខសង្គម

បញ្ជូនខ្លួនស្រ្តីម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបរិហារកេរ្តិ៍មន្ទីរពេទ្យមួយនៅទួលទំពូង

បានផុស

នៅ

នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣ បានចាប់បញ្ជូនស្ត្រីម្នាក់ទៅតុលាការពាក់ពន្ធករណី បរិហារបង្កាច់កេរ្តិ៍ មិនរាងចាល និងញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តតាមបណ្តាញសង្គម ។

ស្ត្រីរូបនោះឈ្មោះ សេង ថៃមារា អាយុ២៦ឆ្នាំ រស់នៅភូមិអូរសួស្តី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ដើមចមនៃការចាប់បញ្ជូនខ្លូនជនសង្ស័យខាងលើទៅតុលាការត្រូវបានប្រភពព័ត៌មានឲ្យដឹងថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឈ្មោះ សេង ថៃមារា បានជេរប្រមាថ បរហារបង្កាច់កេរ្តិ៍ ទៅលើបុគ្គលម្នាក់តាមបណ្តាញសង្គមហ្វេសប៊ុក ដោយចោទប្រកាន់ថា គ្លីនិកបុគ្គលនោះស្ថិតនៅសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសម្លាប់កូនក្មេង និងបង្ហោះជាសាធារណៈ “សូមឲ្យបងប្អូនគ្រប់ៗគ្នាឈប់យកកូនទៅពិនិត្យ និងព្យាបាលនៅគ្លីនិកនោះទៀតទៅ បើមិនចង់ស្តាយក្រោយ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គហេតុដូចបានរៀបរាប់ខាងលើនេះ ជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ភាគីម្ខាងទៀត ដែលមិនមែនជាការពិត និងគ្មានភស្តុតាងគ្រប់គ្រាន់ គឺជនសង្ស័យមានគំនិតទុច្ទរិតដោយចេតនា ដើម្បីបរិហារបង្កាច់កេរ្តិ៍ លើអ្នកដ៏ទៃតែប៉ុណ្ណោះ ម្តងហើយម្តងទៀតមិនរាងចាល បើទោះបីមានការប្រមានពីភាគីដើមបណ្តឹងក៏ដោយ ដែលទង្វើនេះទើបធ្វើឲ្យភាគីម្ខាងនោះ សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចឲ្យជួយចាត់ការទៅតាមផ្លូវច្បាប់ ។ ជនសង្ស័យកំពុងស្ថិតនៅដំណាក់កាល អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ៕

អត្ថបទ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

KPT+១៦ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​ត្រាំបញ្ជា​បើក​​ការ​វាយប្រហារ​​ទ្រង់ទ្រាយធំ​លើ​ក្រុម​ហ៊ូធី​​នៅយេម៉ែន​​ បង្ក​ស្លាប់និងរបួស​ជាង​​​១៣០​នាក់​

លៀក លីដា
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព្រះមហាក្សត្ររាជទានគោរមងា ឋានន្តរស័ក្ដិ ផ្កាយមាស ៥ ជូនសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ព្រមានកើតសង្គ្រាមធំ បើណាតូ ដាក់កងរក្សាសន្តិភាពនៅ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម