សន្តិសុខសង្គម
ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន៤នាក់ រកឃើញកាំភ្លើង និងគ្រាប់AK47 ជាង១០០គ្រាប់
ជនសង្ស័យចំនួន៤នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងធ្វើការឃាត់ខ្លួន និងបានរកឃើញគ្រាប់កាំភ្លើងជាង១០០គ្រាប់។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៣និង៣០នាទីរសៀល ត្រង់ចំណុចក្រុមទី០៧ ភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយកិច្ចប្រតិបត្តិការនេះ គឺបានអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបាននាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ករណីក្នុងបទល្មើសជាក់ស្ដែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់គឺ៖ ១-ឈ្មោះ តេន ហួត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង។ ២-ឈ្មោះ សុត ធឹម ហៅ ឆក ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង។ ៣-ឈ្មោះ ជា សំបូរ ហៅ អុីវ ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង។ ៤-ឈ្មោះ ញ៉ាត សំណាង ហៅ វេវ ភេទប្រុស អាយុ២៣ឆ្នាំរស់នៅភូមិល្វាទេ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។
ករណីនេះសមត្ថកិច្ចបានដកហូត ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៥ថង់ទូរសព្ទ័ដៃចំនួន២គ្រឿង ប្រាក់រៀលចំនួន ៦០០.០០០រៀល(ហុកសិបមុឺនរៀល) កាំភ្លើងខ្លីប្រើហ្គាស់បាញ់គ្រាប់កង់ ចំនួន០១ដេីម និងបង់ចំនួន០២ គ្រាប់កាំភ្លេីងអាកា(AK47) ចំនួន១៣២គ្រាប់ ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ឧបករណ៍ប្រើប្រាស់ និងថង់ច្រករំលែកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ននគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ