សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួនមេតុងទីនម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន
លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនមេតុងទីនម្នាក់ ដាក់ពន្ធនាគារព្រៃស(ម២) ជាបណ្ដោះអាសន្ន បន្ទាប់ពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូង បានធ្វើការចោទប្រកាន់លើជនត្រូវចោទពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ករណីឆបោក និងចាយសែកស្អុយដែលមានទឹកប្រាក់រាប់សិបម៉ឺនដុល្លារអាមេរិក។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី ២១ ខែមករា កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនមេតុងទីនម្នាក់ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី(មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន) ពោលគឺ ឆបោក និងប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់ ចាយសែកស្អុយរាប់សិបម៉ឺនដុល្លារអាមេរិក។

ជនសង្ស័យឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ ៣៥ ឆ្នាំ មានទីលំនៅផ្ទះលេខ ៤០ ស ផ្លូវលេខ ៣៥០ សង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ការចាប់ខ្លួនមេតុងទីនខាងលើ ត្រូវបានសមត្ថកិច្ចបង្ហើបឲ្យដឹងជាការធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្ដឹងរបស់ឈ្មោះ ឈឹម ភារី ដែលមានមេធាវីការពារក្ដីតំណាងដោយអាណត្តិ គឺលោកស្រី នួន មករា សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។
តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា សុំប្ដឹងឈ្មោះ ឡុង រ៉ានី និងប្ដី ជាមេតុងទីនបានលេងជាមួយគ្នា មានក្បាលតុងទីនផ្ដាច់ខ្សែ ១០០(៧)៦០០(៦)៥០០ (៦)(ដូចមានក្នុងឧបសម្ពន្ធភ្ជាប់) ដោយដើមបណ្ដឹងជាកូនតុងទីនបានបង់គ្រប់ចំនួន និងដល់ពេលត្រូវកើបប្រាក់តុងទីនទាំងអស់វិញ សរុប ៣២៧ ១៦០ ដុល្លារអាមេរិក ពីមេតុងទីនឈ្មោះ ឡុង រ៉ានី និងប្តី ទើបពួកគាត់ចេញជាមូលប្បទានប័ត្រមួយសន្លឹកចុះថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលមានទឹកប្រាក់ចំនួន ២២៩ ៦៦០ ដុល្លារអាមេរិក និងសន្យាប្រគល់ប្រាក់សុទ្ធខាងក្រៅឲ្យបានគ្រប់ចំនួនបន្ថែមទៀត។ ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់បើកប្រាក់ ក្នុងមូលប្បទានប័ត្រខាងលើនៅធនាគារ (ថ្ងៃទី២ ខែមករា ឆ្នាំ ២០២៣) ដើម្បីធ្វើការទូទាត់ប្រាក់តាមកាលកំណត់ ស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានប័ត្រនេះមិនមានសាច់ប្រាក់ទេ ហើយត្រូវបានខាងមេតុងទីនប្លុកមូលប្បទានប័ត្រនេះ ដោយគ្មានហេតុផលអ្វីទាំងអស់ទៀតផង។
ពាក្យបណ្ដឹងបានបញ្ជាក់ទៀតថា នៅមានកូនតុងទីនជាច្រើននាក់ដែលរងគ្រោះដោយសារមេតុងទីនពីរនាក់ប្តីប្រពន្ធរូបនេះវេចលុយរត់ សរុបជាទឹកប្រាក់ប្រមាណជិត ២ លានដុល្លារអាមេរិកឯណោះ ហើយកូនតុងទីនដែលរងគ្រោះទាំងអស់នោះ កំពុងរៀបចំឯកសារពាក់ព័ន្ធ ដើម្បីពឹងពាក់មេធាវីការពារផ្លូវច្បាប់ ប្ដឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីន បន្តបន្ទាប់ទៀត។ ដូច្នោះក្នុងនាមជាជនរងគ្រោះ ស្នើសុំឲ្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មេត្តាចាត់ការលើមេតុងទីន និងប្តី ដូចមានឈ្មោះខាងលើឲ្យបានតឹងរ៉ឹងបំផុត និងតាមផ្លូវច្បាប់ជាធរមានផងដែរ៕
អត្ថបទ ៖ មករា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ