Connect with us

សន្តិសុខសង្គម

ថ្ងៃចូលឆ្នាំចិនពលរដ្ឋខ្លះ នៅតែបំពានបម្រាមដុតផាវ​របស់សាលារាជធានីភ្នំពេញ

បានផុស

នៅ

នៅថ្ងៃសែនបុណ្យចូលឆ្នាំចិន និងវៀតណាម​កន្លងទៅថ្មីៗ​នេះគេបានឮស្នូរសំឡេងផ្ទុះ​ដោយការ​ដុតផាវ​មានតូចមានធំដោយពុំគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។

​ជាក់ស្តែងនៅវេលាម៉ោង ២៣ យប់ថ្ងៃទី ២១ ខែមករា ដែលជាថ្ងៃសែនទទួលទេវតា ចិន វៀតណាម ប្រជាពលរដ្ឋបាន​ថតវីដេអូនៅសកម្មភាពដុតកាំជ្រូច​ និងផាវធំតូចចម្រុះលាន់ឡើង​ទ្រហឹងចេញពីភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទិនទៅករណីដុតផាវខាងលើ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម​បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនាព្រឹកថ្ងៃទី ២៣ ខែមករានេះថា លោកទទួលស្គាល់​ថាពិតជា​មានការ​ដុតផាវសឹងគ្រប់កន្លែង ខណៈនោះលោកកំពុងឈរនៅលើកំណាត់ផ្លូវជាតិលេខ២​ មុខវត្ត​ចាក់អង្រែក្រោម ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកចៅសង្កាត់បានអះអាងទៀតថា ការដុតផាវ និងកាំជ្រូចគឺលាន់ឮគ្រប់កន្លែង​ហើយពុំ​ត្រឹមតែ​សង្កាត់​ចាក់អង្រែក្រោមប៉ុណ្ណោះទេបើក្រឡេក​ទៅទន្លេម្ខាង ស្ថិត​ក្នុងភូមិសាស្រ្ត​ ខណ្ឌច្បារអំពៅ​ក៏លាន់​ស្នូរផ្ទុះផងដែរ។

​លោកចៅសង្កាត់បានបញ្ជាក់យ៉ាងខ្លីថា មុនថ្ងៃបុណ្យចូលឆ្នាំចិន និងវៀតណាម​នេះលោក​បានធ្វើ​ការ​ផ្សព្វផ្សាយ​សេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ​ស្តីពីការលក់​ និងដុតផាវពិសេស​គ្រឿងផ្ទុះ​ព្រមទាំងល្បែងស៊ីសងគ្រប់ប្រភេទ។ ប៉ុន្តែទីបញ្ចប់នៅតែកើតមានករណីដុតផាវដដែល លើកលែងល្បែងស៊ីសងហាក់ស្ងប់ស្ងាត់៕

(វីដេអូ)

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៤ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៥ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៧ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៧ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម