Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌទួលគោក ស្នើម្ចាស់ទីតាំងអាជីវកម្មនានា បញ្ឈប់​ការប្រកបអាជីវកម្មរំលោភ​លើ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ

បានផុស

នៅ

ថ្មីៗនេះ រដ្ឋបាល​ខណ្ឌ​ទួលគោក បាន​ប្រកាស​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ​ទាំងអស់​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទួលគោក ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ ក្នុង​នោះ បានស្នើឲ្យម្ចាស់អាជីវកម្មនានា ត្រូវបញ្ឈប់សកម្មភាពប្រកបអាជីវកម្ម រំលោភលើចិញ្ចើមផ្លូវ និងទ្រូវផ្លូវសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីប្រកាស​របស់ រដ្ឋបាល​ខណ្ឌ​ទួលគោក បាន​រៀបរាប់​ថា រដ្ឋបាល​ខណ្ឌ​ទួលគោក សូម​ជម្រាប​ជូន​ដល់​បងប្អូន​ម្ចាស់​ទីតាំង​អាជីវកម្ម​ទិញ​-​លក់​រថយន្ត ម្ចាស់​ទីតាំង​តុបតែង​រថយន្ត ម្ចាស់​យានដ្ឋាន​ជួសជុល​-​ថែទាំ​រថយន្ត ម្ចាស់​ទីតាំង​ទិញ​-​លក់​គ្រឿង​ម៉ាស៊ីន​រថយន្ត​គ្រប់​ប្រភេទ ម្ចាស់​ទីតាំង​ទិញ លក់​ម៉ូតូ និង​ម្ចាស់​ទីតាំង​កែច្នៃ​-​ជួសជុល​ម៉ូតូ ដែល​ប្រកប​អាជីវកម្ម​នៅ​មូលដ្ឋាន​ខណ្ឌ​ទួលគោក​ទាំងអស់​មេត្តា​ជ្រាប​ថា ដើម្បី​ចូលរួម​សហការ​រក្សា​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ និង​ការ​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​សាធារណៈ​ឲ្យ​មាន​របៀបរៀបរយ ក្នុង​ន័យ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​លើកកម្ពស់​សោភ័ណភាព​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ ទួលគោក ស្នើសុំ​ឲ្យ លោក លោកស្រី​ម្ចាស់​ទីតាំង​ទាំងអស់​ខាងលើ បញ្ឈប់​ជាបន្ទាន់​ក្នុង​ការ​ប្រកប​អាជីវកម្ម​រំលោភ​លើ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ ឬ​ត​សំយាប​ដំបូល​ផ្ទះ​រំលោភ​លើ​ចិញ្ចើម​ផ្លូវ ព្រមទាំង​ការ​ចាក់​ចោល​កាកសំណល់​ប្រេង​ម៉ាស៊ីន​នៅ​ផ្លូវ​សាធារណៈ​ជាដាច់ខាត។

សេចក្ដីប្រកាស​ខាង​លើ​បញ្ជាក់​ថា ក្នុង​ករណី លោក លោកស្រី មិន​អនុវត្ត​តាម​ខ្លឹមសារ​សេចក្ដីជូនដំណឹង​នេះ រដ្ឋបាល​ខណ្ឌ​ទួលគោក នឹង​មាន​វិធានការ​ចុះ​រុះរើ និង​ដកហូត​ដោយ​មិន​ទទួល​ខុសត្រូវ​រាល់​ការ​បាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារៈ​ផ្សេងៗ ដែល​មាន​នៅ​ទីតាំង​នោះ​ឡើយ។

បន្ថែម​ពី​នោះ ករណី​មាន​ការ​រារាំង រឹងរូស​មិន​ស្ដាប់​តាម​ការ​ណែនាំ រដ្ឋបាល​ខណ្ឌ​ទួលគោក នឹង​អនុវត្ត​វិធានការ​រដ្ឋបាល តាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម