សន្តិសុខសង្គម
លោក ផែង វណ្ណៈ ប្ដឹងឈ្មោះ នី ណាក់ ម្ចាស់គណនីហ្វេសប៊ុក IMAN-KH ទារសំណង៥០លានរៀល
លោក ផែង វណ្ណៈ បានសម្រេចដាក់ពាក្យបណ្ដឹងចូលសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ ប្ដឹងលើឈ្មោះ នី ណាក់ ម្ចាស់គណនីហ្វេសប៊ុក IMAN-KH ពីបទ ជេរប្រមាថជាសាធារណៈ និងបរិហារកេរ្តិ៍ជាសាធារណៈ និងទារសំណងជំងឺចិត្តចំនួន៥០លានរៀល។

ក្នុងពាក្យបណ្ដឹង លោក ផែង វណ្ណៈ ប្តឹងឈ្មោះ នី ណាក់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នផ្ទះ គ្មានលេខ ផ្លូវលេខ8BT ក្រុមទី២ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងជេរប្រមាថជាសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
បើតាមពាក្យបណ្ដឹងគោរពជូនព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ផែង វណ្ណៈ បានរៀបរាប់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឈ្មោះ នី ណាក់ បានសរសេរសារនៅក្នុងគណនីហ្វេសប៊ុក (facebook) របស់ខ្លួនឈ្មោះ IMan-KH ដែលមានខ្លឹមសារថា «មិនដឹងថាទៅលុតជង្គង់ សំដែងធ្វើជាសែននៅផ្ទះឧកញ៉ាណាម្នាក់ឡើយ ឬគេហៅទៅស៊ីផឹកពេលសែនក៏ថតយកប៉េ ព្រោះចូលចិត្តការពារគ្នាគេ តាមពិតពីមុនមកមិនដែលឃើញសែន ស្អីទេ។ មនុស្សរស់ដោយសារយកមុខ…»

លោក ផែង វណ្ណៈ យល់ថា សំណេររបស់ឈ្មោះ ឌី ណាក់ ដែលបានសរសេរ និងបង្ហោះជាសាធារណៈ គឺជាការបរិហារកេរ្ដិ៍ជាសាធារណៈ ព្រោះខ្លឹមសារដែលឈ្មោះ នី ណាក់ សរសេរជាការអះអាងបំផ្លើស ដោយអសុទ្ធចិត្តធ្វើឱ្យសារធាណៈជនមានការយល់ច្រឡំ បណ្តាលឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងវិញទៀតសំណេរខាងលើនេះ ក៏បានប្រើពាក្យជេរប្រមាថជាសារធារណៈមកលើលោកផងដែរ “គេហៅទៅស៊ីផឹកពេលសែនក៏ថតយកប៉េ”។
លោក ផែង វណ្ណៈ ចាត់ទុកសកម្មភាពរបស់ឈ្មោះ នី ណាក់ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ។
ជាមួយគ្នានេះ លោក ផែន វណ្ណៈ ក៏សូមឲ្យតុលាការផ្ដន្ទាទោសបុគ្គលឈ្មោះ នី ណាក់ តាមផ្លូវច្បាប់ និងទាសំណងជំងឺចិត្ត និងការខូចខាតចំនួន៥០លានរៀល។

សូមបញ្ជាក់ថា បន្ទាប់ពីបង្ហោះនៅលើបណ្ដាញសង្គមនូវខ្លឹមសារខាងលើ នៅថ្ងៃទី២៤ ខែមករា នេះ លោក នី ណាក់ ក៏បានបង្ហោះសារសុំទោសលោក ផែង វណ្ណៈ ផងដែរ ដែលលោកមិនដឹងថា ផ្ទះដែលលោក ផែង វណ្ណៈ ថតបង្ហោះនោះ ជាផ្ទះរបស់លោក ផែង វណ្ណៈ។

លោក នី ណាក់ បានសរសេរថា «ខ្ញុំបាទម្ចាស់ផេក សូមសុំទោសផងលោក ផែង វណ្ណៈ ខ្ញុំខុសដែលមិនបានដឹងថា លោកថតសែន គឺជាផ្ទះរបស់លោក។ សូមលោកមេត្តាអធ្យាស្រ័យតាមការគួរ សង្ឃឹមថាលោកនឹងអត់ឱនដល់ខ្ញុំបាទដោយសេចក្តីអនុគ្រោះ។ បើជាផ្ទះរបស់លោក ខ្ញុំក៏សូមំដែងនូវការរីករាយ និងសាទរ ហើយសូមជូនពរលោកមានលាភ មានហេងៗតាមការបួងសួងទៅចុះ»៕
អត្ថបទ៖ សុខុម


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?