Connect with us

សន្តិសុខសង្គម

ធ្លាយរឿងប្រធានសាខា​ ក.ប.ប​.​ តាកែវ ទារលុយពីម្ចាស់ស្ថានីយឥន្ធនៈ ១ ខែ ដល់ ៦០ ម៉ឺនរៀល

បានផុស

នៅ

មានប្រភពបែកធ្លាយជាច្រេីនលេីកឡេីងថា​ ប្រធានសាខាកាំងកុងត្រូលខេត្តតាកែវ ហៅកាត់ថា​ ក.ប.ប​.​ បានដើរដាក់កំហិតទៅម្ចាស់ស្ថានីយប្រេងក្នុងខេត្ត ត្រូវបង់លុយឱ្យជំនាញខ្លួនប្រចាំខែ ជាថ្នូរនឹងការមិនផាកពិន័យធ្ងន់ធ្ងររាល់កំហុសឆ្គង នៃការបម្រើសេវាកម្មរបស់ម្ចាស់ស្ថានីយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពបែកធ្លាយពីតុកាហ្វេជាច្រើនដែលមានអ្នកប្រកបរបរបើកការ៉ាស់សាំង បានបង្ហើបថា លោក ហេង ភារម្យ ប្រធានសាខាកាំងកុងត្រូវខេត្តតាកែវ បានដាក់កំហិតឱ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈបង់លុយទៅគាត់ចាប់ពី ២០ម៉ឺនរៀល ទៅ ៦០ម៉ឺនរៀលក្នុងមួយខែៗ តាមការ៉ាស់សាំងតូច ធំ បើមិនដូច្នោះទេ នឹងផាកពិន័យធ្ងន់ធ្ងររាល់កំហុសឆ្គងដែលកើតមាន។

រូបភាពឯកសារ

ប្រភពបង្ហើបថា ពេលកម្លាំងជំនាញកាំងកុងត្រូលចុះពិនិត្យការលក់តាមស្ថានីយប្រេងសាំង បើរកឃើញលក់មិនគ្រប់លីត្រ​គឺត្រូវព្រមាន និងពិន័យ តែបើនិយាយត្រូវគ្នាជាមួយជំនាញ និងយល់ព្រមបង់លុយជាប្រចាំខែឱ្យគាត់ គឺអាចដំណើរការបានមិនអីទេ។

ជុំវិញប្រភពបែកធ្លាយខាងលើ លោក ហេង ភារម្យ ប្រធានសាខាកាំងកុងត្រូលខេត្តតាកែវ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះថា មិនដូចអ្វីដែលលើកឡើងខាងលើនេះទេ កម្លាំងជំនាញរបស់លោកធ្វើការតាមច្បាប់ មិនបានបង្គាប់បញ្ជាឱ្យម្ចាស់ស្ថានីយប្រេងសាំងបង់លុយប្រចាំខែនោះទេ។ លោកប្រធានបន្តថា សូមឱ្យអ្នកកាសែតមកហូបកាហ្វេលេងជាមួយគាត់ម្តងទៅ បើចង់ដឹងព័ត៌មាននេះច្បាស់។

គួរបញ្ជាក់ថា ស្ថានីយប្រេងឥន្ធនៈទូទាំងខេត្តតាកែវ មានចំនួន ២៨០ ស្ថានីយទាំងតូចទាំងធំ។ បើមានករណីបង់លុយឱ្យប្រធានសាខាកាំងកុងត្រូលមែននោះ អ្នកដែលរងគ្រោះពិតប្រាកដ គឺអ្នកទទួលសេវាពីការ៉ាស់សាំង មិនមែនថៅកែការ៉ាស់សាំងទេ​ ហេីយលោកប្រធានសាខានឹងគ្រប់ទឹកដូចជីកកំណប់ក្នុងមួយខែៗ៕

​អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ស្រុកសំឡូត
ព័ត៌មានជាតិ៣៣ នាទីutes មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម