សន្តិសុខសង្គម
តុលាការឃុំខ្លួនក្រុមក្មេងទំនើង៤នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន
នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ លោក ថៃ ថេង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនក្រុមក្មេងទំនើង ដែលយកកាំបិតផ្គាក់ និងចំពាមកៅស៊ូ ដេញកាប់ជនរងគ្រោះ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ “ប៉ុនប៉ងឃាតកម្ម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត” តាមមាត្រា២៧ និងមាត្រា១៩៩ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ។ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៣និង០០នាទីចំណុចភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ រ៉ុណ ដារ៉ូ ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរបុគ្គលិកដឹកជញ្ជូនអីវ៉ាន់ មានទីលំនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
ជនត្រូវចោទចំនួន០៥នាក់ ទី១ឈ្មោះ វ៉ុន ម៉េងហួត ភេទប្រុស អាយុ១៤ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ទី២ឈ្មោះ ង៉ូក សុខណា ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរកម្មករដំឡើងរោងការ មានទីលំនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ទី៣ឈ្មោះ ឡាត់ លីអូ ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរជួសជុលម៉ូតូ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ទី៤ឈ្មោះ ស្រ៊ី សុខជា ភេទប្រុស អាយុ១៨ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរកម្មករធ្វើរោងការ មានទីលំនៅភូមិត្បូង ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ និងទី៥ឈ្មោះ ស្រេង ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរជាងកាត់សក់ មានទីលំនៅភូមិក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

នគរបាលស្រុកកៀនស្វាយ បានប្រាប់អោយដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៣និង០០នាទី ជនរងគ្រោះជិះម៉ូតូចេញពីផ្ទះមកឌុបសង្សារចេញពីធ្វើការនៅសាវេនផាប់ នៅឃុំព្រែកតាមាក់ ពេលជិះម៉ូតូដល់រង្វង់មូលព្រែកតាមាក់ ក្រុមជនសង្ស័យមានគ្នា ០៥នាក់ បានជិះម៉ូតូ ០២គ្រឿង ដោយកាន់កាំបិតខ្វែវ និងជំពាមកៅស៊ូ ជិះដេញកាប់ជនរងគ្រោះ រហូតដល់ភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ជនរងគ្រោះបានបិទភ្លើងម៉ូតូ ហើយជិះគេចចូលផ្លូវក្នុងភូមិ ពេលនោះជនរងគ្រោះជិះម៉ូតូបុកខឿនផ្លូវបណ្តាលឲ្យដួលបែក្បាំង និងបាក់ខ្នងកង់ម៉ូតូខាងមុខ បន្ទាប់មកជនរងគ្រោះបានលើម៉ូតូយកទៅលាក់ក្នុងចំការចេក។ ចំណែកជនសង្ស័យរកជនរងគ្រោះមិនឃើញក៏នាំគ្នាទៅអង្គុយនៅមាត់ទន្លេ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ក្រោយមកកម្លាំងប៉ុស្តិ៍ព្រះប្រសប់ចុះល្បាត ប្រទះឃើញក៏ឃាត់ខ្លួន មកសាកសួរនៅអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល។

តាមការឆ្លើយសារភាពរបស់ក្រុមជនសង្ស័យបញ្ជាក់ថា មូលហេតុដែលខ្លួនដេញកាប់ជនរងគ្រោះ ព្រោះក្រុមជនរងគ្រោះធ្លាប់ដេញកាប់ខ្លួន៕
អត្ថបទ៖ ឆៃ យ៉ា


-
KPT+៤ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់