សន្តិសុខសង្គម
ជំងឺសរសៃប្រសាទរើឡើងវាយប្រពន្ធស្លាប់ក្នុងថ្លុកឈាម
ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ កំពុងដេកនៅក្នុងបន្ទប់ជាន់ឡៅតឿ គ្រាដែលកូនចៅមិននៅផ្ទះ ស្រាប់តែប្តីដែលជាមនុស្សមានជំងឺសរសៃប្រសាទ ប្រដាប់ដោយដែកទីបឡើងទៅវាយ ផុងលលាដ៍រហូតដល់ស្លាប់ ហើយដើរចាកចេញពីផ្ទះគេចខ្លួនបាត់ លុះកូនចៅចូលដល់ក្នុងផ្ទះ ឃើញស្ងាត់ឡើងមើលក្នុងបន្ទប់ ឃើញម្តាយរបួសបែកផុងក្បាល ទើបឆោឡោ ផ្អើលអ្នកជិតខាង ហៅក្រុមសង្គ្រោះឲ្យជួយ ពិនិត្យជាក់ស្តែង ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ហេតុការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅផ្ទះល្វែង ផ្លូវបេតុងខាងក្រោយផ្សារជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសម្លាប់ប្រពន្ធខ្លួនឯង ឈ្មោះ សៀង សេត អាយុ៥៩ឆ្នាំ ជាមនុស្សសរសៃប្រសាទ ច្រើនឆ្នាំមកហើយ ធ្លាប់ព្យាបាលនៅមន្ទីរពេទ្យ និងប្រើប្រាស់ថ្នាំ ទើបតែអស់ថ្នាំ៣ថ្ងៃ មុនកើតហេតុនេះទេ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះ លី សុភា អាយុ៥៤ឆ្នាំ ។ គ្រួសារខាងលើ មានកូន២នាក់ ប្រុស១នាក់ ស្រី១នាក់ និងចៅប្រុស១នាក់ រស់នៅផ្ទះកើតហេតុ គ្នា៦នាក់ ជាក្រុមគ្រួសារ។

តាមការបំភ្លឺពីកូនប្រុស បានឲ្យដឹងថា ឪពុករបស់ខ្លួន មានជំងឺប្រចាំកាយ ប្រព័ន្ធប្រសាទ ច្រើនឆ្នាំមកហើយ គាត់លេបថ្នាំប្រចាំថ្ងៃ តែ៣ថ្ងៃមកនេះ អស់ថ្នាំលេប ហើយអាការៈឃើញដូចធម្មតា មិនទាន់នាំទៅមន្ទីរពេទ្យរុស្ស៊ី-ផង ស្រាប់តែកើតរឿងបែបនេះតែម្តង គ្រាដែកកូនចៅមិននៅផ្ទះ។
បើតាមកូនស្រីរបស់ជនរងគ្រោះ បានឲ្យដឹងថា ក្រោយពីហូបបាយថ្ងៃត្រង់រួច កូនចៅនាំគ្នាជាប់រវល់ចេញទៅធ្វើការ ម្តាយនៅដេកសម្រាកក្នុងបន្ទប់ជាន់ឡៅតឿ លុះចូលមកដល់ផ្ទះ ឃើញស្ងាត់បាត់ឪពុក ម្តាយ ក៏ឡើងទៅតាមហៅរកនៅបន្ទប់ឡៅតឿ ស្រាប់តែប្រទះឃើញម្តាយ របួសបែកផុងលលាដ៍ក្បាលហូតឈាមជោគឥដ្ឋ ទើបដឹងថា ឪពុក គាត់ជាមនុស្សសរសៃប្រសាទ ជំងឺរើធ្វើទុក្ខ ទើបវាយម្តាយបែបនេះ ដោយមិនអស់ចិត្ត ហៅក្រុមសង្គ្រោះឲ្យជួយ តែពិនិត្យជាក់ស្តែង ម្តាយបានស្លាប់បាត់ទៅហើយ ។

បើតាមអ្នកភូមិវិញ បានឲ្យដឹងថា នៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ គេឃើញបុរសជាប្តី ដើរចេញពីផ្ទះ មានកាន់ដែកទីបមួយកំណាត់ផង តែគ្មានអ្នកណាចាប់អារម្មណ៍ ព្រោះថាមួយរយៈនេះ គាត់មានអាការៈធម្មតា ទាល់តែកូនចៅចូលដល់ផ្ទះទើបដឹងរឿងបែបនេះ។

ករណីហិង្សា ប្តីវាយប្រពន្ធរហូតដល់ស្លាប់ខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ កោសល្យវិច័យ ឃើញថាស្លាប់ដោយសារវត្ថុរឹង វាយសំពង របួសបែកផុងលលាដ៍ក្បាល រហូតប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ។ ចំណែកបុរសជាប្តីដើរគេចចាកចេញទៅបាត់ សមត្ថកិច្ចកំពុងតាមស្វែងរក និងអនុវត្តតាមនីតិវិធី ៕
ដោយ ៖ សុខា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ