Connect with us

សន្តិសុខសង្គម

ទាញ​កាំបិត​កាប់​នាយប៉ុស្តិ៍ម្នាក់ ខណៈដឹកនាំកម្លាំងចុះឃាត់ខ្លួនក្រោយទទួលពាក្យបណ្ដឹងថា ជាអ្នកលួចដុតផ្ទះអ្នកដទៃ

បានផុស

នៅ

ជនសង្ស័យម្នាក់ដែល​បានលួច​ដុត​ផ្ទះ​ប្រជាពលរដ្ឋកាលពី​រសៀល​ថ្ងៃ​ទី២៦ ខែមក​រា នៅចំណុចភូមិ​តា​គ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយមិនប្រាប់ពីមូលហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចុះបង្ក្រាបហើយជនសង្ស័យបានតបតជាមួយសមត្ថកិច្ចដោយទាញកាំបិតខ្វែវកាប់សមត្ថកិច្ច​ចុះបង្ក្រាបបានរត់ចែកជើងគ្នាព្រាតបណ្តាលឲ្យរងរបួស
លោកនាយប៉ុស្តិ៍ម្នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​​ឈ្មោះ យ៉ុ​ង វ៉េ​ត ហៅវ៉ា អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិឃុំ​ខាងលើ​ ដែលជន​នេះ បានលួចដុត​ផ្ទះ​១ខ្នងនៅ​ក្នុងចម្ការ​​ របស់​ឈ្មោះ តាន់ សុខ​មេ​សា ភេទប្រុស ​អាយុ​៣៧​ឆ្នាំ បណ្ដាល​ឲ្យ​ឆេះគ្មាន​សល់ តែសមត្ថកិច្ចមិនបាននិយាយ​ប្រាប់ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ជន​នេះ​ដុត​បំផ្លាញ​ផ្ទះ​ជនរងគ្រោះនោះ​ទេ​។

សមត្ថកិច្ចបន្តថា ការឃាត់ខ្លួនជនសង្ស័យយ៉ាងខាងលើនេះធ្វើឡើងក្រោយ​ពី​ម្ចាស់ផ្ទះ​បាន​ប្ដឹង​សុំ​អន្តរា​គម​ន៍​ពី​លោក ហិត ណាត នាយប៉ុស្តិ៍នគរបាល​ឃុំត្រែង ហើយលោកមេប៉ុស្តិ៍ក៏​បានដឹង​នាំ​កម្លាំង​ចុះ​អន្តរា​គម​ន៍​​ភ្លាម​ៗដើម្បីឃាត់ខ្លួន ជន​ដៃដល់​ឈ្មោះ យ៉ុ​ង វ៉េ​ត ហៅ វ៉ា​ ប៉ុន្តែពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ហាក់មានការតឹងតែងដាក់គ្នាដោយជនសង្ស័យមិនព្រម​ប្រគល់​ខ្លួន​ឲ្យ​សមត្ថ​កិច្ចចាប់ ក៏ទាញ​កាំបិត​ខ្វែវ​ដេញ​កាប់​មន្ត្រី​នគរបាល​រត់​ចែក​ជើង​គ្នា​បណ្តាលឲ្យកាប់ត្រូវក្បែរកំប៉េះគូថលោកមេប៉ុសិ៍១ខ្វែវបណ្តាលឲ្យរងរបួសដេរ០៣ថ្នេរ ហើយជនដៃដល់ក៏រត់គេចពីសមត្ថកិច្ចបណ្តាលឲ្យដួលមុតកាំបិតនៅនឹងដៃខ្លួនឯងរងរបួសត្រង់ក្បាលទើបសមត្ថិច្ចក្របួចជាប់តែម្តង ។

សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះ​ចាំចម្ការ​​របស់​ជន​រង​គ្រោះ ដែល​ជនសង្ស័យខាងលើបានដុតឆេះគ្មានសល់ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ទំហំ ៤​ម៉​x១២​ម៉ បណ្ដាល​ឲ្យ​ខូចខាត​អស់ទាំង​ស្រុងដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជិត​ ៨០០០​ដុល្លារ​ ។ ហើយពេល​នេះ​ជន​ដៃដល់ត្រូវបានសមត្ថកិច្ចកំពុង​សួរនាំ និងរៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម