សន្តិសុខសង្គម
បំបែកសំណុំរឿងឃាតកម្មលើយុវជនម្នាក់នៅខេត្តកោះកុង
ជនដៃដល់ក្នុងសំណុំរឿងឃាតកម្មលើយុវជនម្នាក់កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ កន្លងទៅត្រូវបានកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកោះកុង ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្រាវជ្រាវឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង១៤និង៥៥នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ នៅចំណុចភូមិដើមអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

ជនដៃដល់ក្នុងករណីឃាត់កម្មនេះមានឈ្មោះ ផន ចាន់រ៉ា ហៅ លៀន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្រុកកំណើតភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ទីលំនៅបច្ចុប្បន្នភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ចំណែកជនរងគ្រោះមានឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ បានស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក។

គួររំលឹកដែរថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២និង៣០នាទី ត្រង់ចំណុចភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណី ឃាតកម្ម(ចាក់សម្លាប់មនុស្ស) ដែលបង្កដោយជនសង្ស័យឈ្មោះ ផន ចាន់រ៉ា ហៅ លៀន ដោយបានយកវត្ថុរឹងមុតស្រួចចាក់សម្លាប់លើជនរងគ្រោះត្រង់ចំណុចចន្លោះស្លាបប្រចៀវខាងស្តាំ បណ្ដាលអោយស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ