Connect with us

សន្តិសុខសង្គម

អាណាព្យាបាលសាមណេរដែលរងការប្រើអំពើហិង្សានៅវត្តទ្រព្យគរ ទទួលបាលអំណោយមនុស្សធម៌ពីសប្បុរសជន

បានផុស

នៅ

តាមរយៈលោក ម៉ៅ ស៊ីថា សម្ភារៈគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនត្រូវបានយកទៅប្រគេននេនតូចដែលរងគ្រោះដោយអំពើហិង្សាកាលពីប៉ុន្មានថ្ងៃមុន នៅវត្តទ្រព្យគរ ភូមិត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយមានការអាណិតអាសូរនេនតូចដែលរងគ្រោះដោយអំពើហិង្សា បែកព្រះកេសយ៉ាងធ្ងន់ធ្ងរ ដែលបង្ករឡើងដោយអតិតគ្រូសូត្រឆ្វេងកាលពីទី២៥ ខែមករា ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៣០ ខែមករានេះ តាមរយៈលោក ម៉ៅ ស៊ីថា បាននាំយកសម្ភារៈឧបភោគបរិភោគនិងបច្ច័យមួយចំនួនដែលជាអំណោយបានមកពីសប្បុរសជននានាទៅជូនដល់អាណាព្យាបាលនេនតូចដើម្បីព្យាបាលរបួស និងប្រើប្រាស់ប្រចាំថ្ងៃ។

សូមរំលឹកឮថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅវត្តទ្រព្យគរ ស្ថិតនៅភូមិត្រគៀត ឃុំត្រពាំងសាប ស្រុកបាទី នេនតូចមួយអង្គដែលមានព្រះនាម ពេជ្រ សាវុធ ព្រះជន្ម១៤វស្សា ត្រូវបានជនសង្ស័យឈ្មោះ នួន ឆានី អតិតជាគ្រូសូត្រឆ្វេង បានយកចានបាយថ្មវាយ និងគប់ទៅលើបណ្តាលឲ្យរងរបួសត្រង់ព្រះកេសយ៉ាងធ្ងន់ធ្ងរ ក្នុងទំនាស់ពាក្យសម្តីតិចតួច។ ក្រោយកើតហេតុសង្ឃបង្កត្រូវបានគណៈសង្ឃខេត្តផ្សឹក និងបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម