Connect with us

សន្តិសុខសង្គម

ផ្ដន្ទាទោសឃាតកស្រលាញ់ភេទដូចគ្នាសម្លាប់គូស្នេហ៍ ដាក់ពន្ធនាគារអស់មួយជីវិត

បានផុស

នៅ

លោក ទីវ គឹមពិសាល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ ២០២៣ នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ឃាតក​ស្រលាញ់​ភេទ​ដូចគ្នា​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ក្រោម​ការ​ចោទប្រកាន់​ពី​បទ ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ជាប់ចោទ​ក្នុង​រឿងក្ដី​ដែល​តុលាការ​ផ្ដន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​នេះ​ឈ្មោះ ភូ សៀង​ឡាង ហៅ​លាង ភេទ​ប្រុស អាយុ ២៧ ឆ្នាំ។

អំពើ​ឃាតកម្ម​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ២០២២ វេលា​ម៉ោង ១៦ និង ០០ នាទី នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ ៥ បេ ផ្លូវ​បេតុង ក្រុម ៥ ភូមិ​ដំណាក់​ធំ ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បង្កឡើង​ដោយ​ជនល្មើស​ខាងលើ បាន​ធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ខុម វ៉ានឌី ភេទ​ប្រុស អាយុ ២១ ឆ្នាំ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ ២០២២ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះវិហារ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​ខាងលើ​ឈ្មោះ ភូ សៀង​ឡាង ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ​ខ្មែរ ចំណុច​ភូមិ​សែន​រុងរឿង ១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ មកកាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ។

ជន​ដៃដល់​បាន​សារភាព​នៅ​ដំណាក់កាល​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី ២៤ ខែ​មេសា ឆ្នាំ ២០២២ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​សម្លាប់​ទៅ​លើ​ឈ្មោះ ខុម វ៉ាន់ឌី (​ភេទ​ទី ៣) ពិតប្រាកដ​មែន ដោយសារតែ​ជនរងគ្រោះ​មាន​ទំនាក់ទំនង​ប្រុស​ផ្សេង ជាហេតុ​ធ្វើ​ឲ្យ​ខ្លួន​ផ្ទុះ​ការ​ប្រច័ណ្ឌ ហើយក៏​យក​ខ្សែភ្លើង​រឹត.​ក សម្លាប់។

ក្រោយពី​ធ្វើ​សកម្មភាព​សម្លាប់​រួចហើយ ខ្លួន​បាន​យក​ទូរស័ព្ទ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សេ ១២៥ ជិះ​គេចខ្លួន​ទៅ​ស្រុកកំណើត​នៅ​ខេត្ត​កំពត រួច​បន្ត​គេច​ទៅ​លាក់ខ្លួន​នៅ​ខេត្ត​ព្រះវិហារ ហើយក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង។

ចាប់​តាំងពី​ចាប់ខ្លួន​ឃុំឃាំង​មកដល់​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ ២០២៣ ទើប​តុលាការ​កាត់ទោស ហើយ​ប្រកាស​សាលក្រម​កាលពី​ព្រឹក​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ ២០២៣ ដោយ​សម្រេច​ផ្ដន្ទាទោស​ជន​ដៃដល់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៩ វិនាទី មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ត្រាំ ប្រឈមបាតុកម្មទូទាំងប្រទេសថ្មីទៀត នៅថ្ងៃទី១៩ខែមេសា

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រុមហ៊ុន​ចិន មាន​គម្រោងវិនិយោគទីលានហាល និង​ឃ្លាំងស្តុកកសិផលនៅខេត្តកំពង់ធំ បម្រើ​ការ​នាំ​ចេញ​

កីឡា២៥ នាទីutes មុន

សហព័ន្ធ​បាល់ទះ​ចាប់​ផ្តើម​ពង្រឹង​ជម្រើស​ជាតិ​ត្រៀម​ពាន​អន្តរជាតិ​៤​ឆ្នាំនេះ

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រុមហ៊ុន LYNK & CO Automotive ចុះកិច្ចព្រមព្រៀងនាំចូលរថយន្តម៉ាក LYNK & CO មកទីផ្សារកម្ពុជាដើម្បីជំរុញវិស័យដឹកជញ្ជូន

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៥៥ នាទីutes មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម