សន្តិសុខសង្គម
Update៖ អ្នករងរបួសក្នុងហេតុការណ៍អគ្គិភ័យនៅខណ្ឌទួលគោកកាលពីម្សិលមិញបានស្លាប់ហើយនៅព្រឹកថ្ងៃទី១ កុម្ភៈ នេះ
ជនរងគ្រោះក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះហាងយីហោ កន្លែងថ្មី នៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក កាលពីម្សិលមិញ បានស្លាប់បាត់បង់ជីវិតហើយនៅវេលាម៉ោង៥និង៤៥នាទីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សពជនរងគ្រោះត្រូវបានបញ្ជូនយកទៅសម្កល់នៅវត្តទឹកថ្លា។
ជនរងគ្រោះមានឈ្មោះ សេង សំអាង ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិកោះកាពិក ឃុំកោះកាពិក ស្រុកកោះកុង ខេត្តកោះកុង។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆាបឆេះនៅចំណុចហាងកន្លែងថី្ម ផ្លូវ១៣៨ ក្រុម៤១ ភូមិ២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យមានមនុស្សប្រុសស្រី២នាក់ស្លាប់នៅកន្លែងកើតហេតុ និងរងរបួសម្នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងដែលត្រូវអគ្គិភ័យឆាបឆេះនេះ គឺជាភោជនីយដ្ឋានឈ្មោះ «កន្លែងថី្ម» ធ្វើអំពីថ្មបេតុង ប្រក់សង្ក័សី ទំហំ ២០ម៉ែត្រ X ១៩ម៉ែត្រ មានម្ចាស់ឈ្មោះ ហុក ទ្រី ភេទប្រុស អាយុ៣១ឆាំ្ន សញ្ជាតិខែ្មរ ដែលសមត្ថកិច្ចបញ្ជាក់ថា មូលហេតុ គឺផ្ដើមចេញពីជាងផ្សារដែកបង្កជាអគ្គិភ័យ ។

ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន០៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៩ឡាន ស្មើរនឹង៣៦ម៉ែត្រគូប។
បើតាមប្រភពមួយចំនួនបានលើកឡើងថា ជនរងគ្រោះនៅក្នុងគ្រោះអគ្គិភ័យនេះ គឺជាបុគ្គលិកបម្រើការនៅក្នុងភោជនីយដ្ឋាននេះតែម្ដង ដោយក្រោយពីចប់ម៉ោងការងារពួកគាត់បានសម្រាកនៅក្នុងបន្ទប់ជាន់ខាងលើ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ