Connect with us

សន្តិសុខសង្គម

តុលាការ​ខេត្តសៀមរាប សម្រេច​ឃុំខ្លួន​ភរិយា​លោក​លី ហាំង​សេង ថៅកែ​ផ្ទះល្វែង ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត

បានផុស

នៅ

សៀមរាប​ ៖​ អាវុធហត្ថ​ខេត្តសៀមរាប នៅ​ថ្ងៃទី​០២ ​ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ បានធ្វើការ​នាំខ្លួន​ស្ត្រី​ម្នាក់​ជា​ថៅកែ​ផ្ទះល្វែង​នៅ​ក្រុង​សៀមរាប មកកាន់​តុលាការ​ខេត្តសៀមរាប ដើម្បី​សួរនាំ ករណី​របស់​ពលរដ្ឋ​ចំនួន​៦​គ្រួសារ​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ដីកា​របស់​សាលាដំបូង​ខេត្តសៀមរាប ករណី​បណ្តឹង​នេះ គឺ​កើតឡើង​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ ក្រោយពី​ឈ្មោះ លី ហាំង​សេង និង​ប្រពន្ធ​ឈ្មោះ អៀង ប៊ួ​យ​គង់ បានធ្វើការ​ផ្សព្វផ្សាយ​ល​ក់​គម្រោង​ផ្ទះល្វែង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។ ដោយមាន​ទំនុកចិត្ត ពលរដ្ឋ​ចំនួន​៦​គ្រួសារ បាន​ទិញ​ដោយ​ធ្វើ​កិច្ចសន្យា​ទិញ​លក់ និង​កក់​ប្រាក់ និង​បង់ប្រាក់​ជា​បន្តបន្ទាប់​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្ទះល្វែង​ជា​ប្រាក់សុទ្ធ និង​វេរ​តាម​គណនី​ធនាគារ ABA ដោយ​មិនមាន​ការបង់​យឺតយ៉ាវ​ឡើយ​។

ក្រុមហ៊ុន​ផ្ទះល្វែង​បាន​ចាប់​ផ្តើម​ធ្វើការ​សាងសង់ និង​មាន​សន្ទុះ​លឿន​តាម​ពេលវេលា​កំណត់​នៅក្នុង​កិច្ចសន្យា ហើយ​ក្រោយមក​ក្រុមហ៊ុន​ផ្ទះល្វែង​បាន​បំពេញបែបបទ​ចុះបញ្ជី និង​បំបែក​ក្បាលដី ដើម្បី​ផ្ទេរសិទ្ធិ​មកឱ្យ​ពលរដ្ឋ​ទាំង​៦​គ្រួសារ​តាម​ទំហំ​ដី និង​ផ្ទះ​ដូច​មានកំណត់​នៅក្នុង​កិច្ចសន្យា​ទិញ​លក់ ហើយ​ក្រុមហ៊ុន​ថែមទាំង​មាន​វិញ្ញាបនបត្រ​ល្វែង​នីមួយៗ ដែល​បាន​បំបែក​រួចមក​បង្ហាញ​ឱ្យ​ពលរដ្ឋ​ទាំង​៦​គ្រួសារ​មើល​ផងដែរ​។

ក្រោយមក​បាន​ដំណឹង​ថា ឈ្មោះ លី ហាំង​សេង និង​ប្រពន្ធ អៀង ប៊ួ​យ​គង់ បាន​យក​ដី​ដែល​បំបែក​រួច​មាននៅ​ក្នុង​វិញ្ញាបនបត្រ​ដី​ល្វែង​តូចៗ​នីមួយៗ​ទៅ​ដាក់បញ្ចាំ​ហ៊ី​ប៉ូ​តែ​ក​ឱ្យ​ធនាគារ អ អេ​ច ប៊ី (​ខេ​ម​បូ​ឌា​) សាខា​ខេត្តសៀមរាប ទៅវិញ ។ រហូត​មានការ​ប្តឹងផ្តល់​គ្នា​រវាង​ធនាគារ អ អេ​ច ប៊ី ជាមួយនឹង​ក្រុមហ៊ុន​ផ្ទះល្វែង ក្នុង​ចេតនា​ឈាន​ដល់​ការ​រឹបអូស​យក​ដី​ផ្ទះ​ទាំង​៧​ល្វែង​របស់​ពលរដ្ឋ​ទាំង​៦​គ្រួសារ​ទៀតផង​។

ជាក់ស្តែង​សាលក្រម​រដ្ឋប្បវេណី​ដែល​ចេញ​ដោយ​សាលាដំបូង​ខេត្តសៀមរាប អាចឱ្យ​ភាគី​ក្រុមហ៊ុន​ផ្ទះល្វែង​អាច​ប្តឹង​ទាស់ ឬ​ប្តឹង​ឧទ្ធរណ៍​ទៅ​តុលាការ​ជាន់ខ្ពស់​បាន​។ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​ផ្ទះល្វែង បែរជា​មិន​ព្រមធ្វើ​ការប្តឹង​ទាស់ ឬ​ប្តឹង​ឧទ្ធរណ៍ ទុកឱ្យ​សាលក្រម​ចូល​ជា​ស្ថាពរ ហើយ​មិន​ព្រម​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដែល​បាន​ទិញ​ផ្ទះល្វែង​នោះឡើយ ដែល​វា​បញ្ជាក់​ថា ភាគី​ក្រុមហ៊ុន​ផ្ទះល្វែង​មាន​ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត​។

នៅ​ទីបំផុត​បន្ទាប់ពី​តុលាការ​សួរនាំ​អស់​រយៈពេល​១​ថ្ងៃ​ពេញ គឺ​ត្រូវបាន​តុលាការ​ខេត្តសៀមរាប សម្រេច​ឲ្យ​ឃុំខ្លួន​ថៅកែ​ផ្ទះល្វែង ឈ្មោះ​លោកស្រី​អៀង ប៊ួ​យ​គង់ ទៅ​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម