សន្តិសុខសង្គម
សិស្សសាលាវិទ្យាល័យហ៊ុន សែន ប្រម៉ោយចំនួន១៣នាក់ដួលសន្លប់ពុំដឹងមូលហេតុ
ពោធិ៍សាត់ ៖ ក្មេងស្រីជំទង់ៗដែលជាសិស្សវិទ្យាល័យហ៊ុន សែន ប្រម៉ោយ ចាប់ពីថ្នាក់ទី០៩ដល់ថ្នាក់ទី១២បានដួលសន្លប់ក្នុងបន្ទប់រៀនបន្តបន្ទាប់គ្នា ត្រូវបានលោកគ្រូអ្នកគ្រូទីនោះជាមួយសមត្ថកិច្ចនិងអាជ្ញាធរដឹកសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពទាន់ពេល ដោយពុំទាន់ដឹងពីមូលហេតុនៅឡើយទេ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅសាលាវិទ្យាល័យហ៊ុន សែន ប្រម៉ោយ ក្នុងភូមិឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលមកដល់ពេលនេះ ពុំមាននរណាម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ។

លោក ធាង ឡេង ជាអធិការដ្ឋាននគរបាលសាលាស្រុកវាលវែងបានប្រាប់កម្ពុជាថ្មីប្រចាំខេត្តពោធិ៍សាត់ថា ការដួលសន្លប់បន្តបន្ទាប់ក្នុងបន្ទប់រៀននេះ គឺមានថ្នាក់ទី០៩ រហូតដល់ថ្នាក់ទី១២ សុទ្ធតែសិស្សក្មេងជំទង់ស្រីៗ មានចំនួន១៣នាក់ ដោយពួកគេទាំងអស់ពុំមាននរណាម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ ហើយរហូតដល់រសៀលថ្ងៃកើតហេតុនេះ ពួកគេកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប្រមោយ។

លោកអធិការបានបញ្ជាក់ចុងក្រោយថា ករណីសិស្សដួលសន្លប់នេះមានចំនួន២ថ្ងៃមកហើយ ដោយម៉ោង៨ទៅ៩ព្រឹកនោះមានសិស្សស្រីៗដួលសន្លប់០៥នាក់ និងថ្ងៃបន្ទាប់មានចំនួន១៣នាក់ សរុបទាំងអស់១៨នាក់ មកទល់ល្ងាចនេះជនរងគ្រោះបានធូរស្បើយហើយ។
បើតាមប្រភពបានឲ្យដឹងថា ដោយសារពួកគេហូបចំណីអាហារនិងដេកមិនគ្រប់គ្រាន់ ហើយមានរឿងអបិយជំនឿពីលោកគ្រូអ្នកគ្រូថា រៀងរាល់ឆ្នាំនៅក្នុងខែ១២ ត្រូវសែនព្រេនឲ្យម្ចាស់ទឹកម្ចាស់ដីនៅក្នុងសាលា តែឆ្នាំនេះរហូតដល់ខែ០២នេះមិនទាន់សែនព្រេនទេ លុះដល់ថ្ងៃកើតហេតុក៏កើតមានរឿងដួលសន្លប់តៗគ្នាបែបនេះទៅ៕
ដោយ ៖ លាន គ្រន


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង