សន្តិសុខសង្គម
អគ្គិភ័យឆេះរោងចក្រកែច្នៃជ័រកៅស៊ូបំផ្លាញទ្រព្យសម្បត្តិអស់ជាង២ម៉ឺនដុល្លារ
អគ្គីភ័យបានឆាបឆេះឡចំហុយជ័រកៅស៊ូនៅចំណុចរោងចក្រសិប្បកម្មកែច្នៃជ័រកៅស៊ូមួយកន្លែងក្នុងភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ករណីនេះ លោកស្នងការនគរបាលខេត្តបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍បាញ់ទឹកពន្លត់អស់ទឹកចំនួន២រថយន្ត ទើបគ្រប់គ្រងពន្លត់បានទាំងស្រុង ។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ក្នុងពេលដែលមានភ្លើងឆាបឆេះចេញពីឡចំហុយជ័រកៅស៊ូសន្លឹក របស់ឈ្មោះ ត្រាយ ប៉េងសេង ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ បានទូរស័ព្ទប្រាប់មកកាន់ លោកនាយប៉ុស្តិ៍កំពាន់ដើម្បីឲ្យជួយអន្តរាគមន៍ ។ ហើយលោកនាយប៉ុស្តិ៍ក៏បានទាក់ទងមកលោលោក វរៈសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បញ្ជាឱ្យរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុកដែលប្រចាំការ ២៤ម៉ោងលើ២៤ម៉ោងចេញមកអន្តរាគមន៍មុនគេ ។

សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តឲ្យដឹងទៀតថា ដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការខេត្តគេឃើញមានរថយន្ដពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក នៃស្នងការដ្ឋានខេត្ត បានចេញមកជាបន្តបន្ទាប់រួមជាមួយនឹងរថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកតំបែរផងដែរ ។

ដំបូងគេបានឃើញភ្លើងឆេះចេញពីឡចំហុយជ័រកៅស៊ូមួយដោយសារតែចម្ងាយផ្លូវឆ្ងាយភ្លើងក៏បានឆាបឆេះរៀលទៅឡចំហុយជ័រកៅស៊ូមួយទៀតនៅក្បែរនោះដែលបង្កើតជាអគ្គិភ័យឆាបឆេះសន្ធោរសន្ធៅ បន្ទាប់មករថយន្តពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកតំបែរបានចេញមកអន្តរាគមន៍បាញ់ទឹកពន្លត់ធ្វើឲ្យភ្លើងដែលឆាបឆេះនោះបានរលត់ទៅវិញ និងគ្រប់គ្រងស្ថានការណ៍បានជោគជ័យ ។

ទោះបីជាយ៉ាងណាក៏ដោយហេតុការណ៍នេះបណ្ដាលឱ្យមានការខូចខាតទ្រព្យសម្បត្តិរួមមាន ជរ័កៅស៊ូចំនួន២ឡ ស្មើ៧តោន ស្ងួតឡចំនួន២សរុបជាទឹកប្រាក់ចំនួន២៣០០០ដុល្លារ ។ នៅក្នុងហេតុការណ៍នេះមិនមានកម្មករណាម្នាក់រងរបួស នោះទេ ។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យឆាប់ឆេះនេះបណ្តាលមកពីជ័រធ្លាក់ចូលឡកម្ដៅជ័រឆ្អិន ភ្លើងបាន ឆាបឆេះឡើងតែម្ដង ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ទៀតថា រោងចក្រជ័រកៅស៊ូកែច្នៃនេះបានជួយបម្រើការងារជូនប្រជាពលរដ្ឋជាច្រើនគ្រួសារដោយទទួលបានប្រាក់កម្រៃសមរម្យដែលចៀសវាងចំណាកស្រុកទៀតផង៕
អត្ថបទ៖ សាន វិឡែម


-
KPT+២ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់