សន្តិសុខសង្គម
ស្លាប់ម្នាក់របួស ២ នាក់ ករណីគ្រោះថ្នាក់បើករថយន្តបុកបង្គោលភ្លើងលើកោះរ៉ុង
ស្ត្រីជនជាតិចិន ២ នាក់ រងរបួសធ្ងន់ស្រាល និងក្មេងប្រុសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់បើករថយន្តបុកបង្គោលភ្លើង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅម៉ោង ១៦៖១០នាទី ល្ងាចថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចពយយាយម៉ៅលើផ្លូវបេតុង ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋានបាននិយាយថា គ្រោះថ្នាក់ចរាចរណ៍ដោយការធ្វេសប្រហែសនេះ បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាក UTV ពណ៍ខៀវ បេីកបរដោយស្ត្រីឈ្មោះ YAN BAIHUI អាយុ៣៤ឆ្នាំ ជនជាតិចិន រួមដំណើរដោយឈ្មោះ LIU CHUNQING អាយុ៦០ឆ្នំា ជនជាតិចិន រងរបួស។ និងក្មេងប្រុសតូចឈ្មោះ CHE YUTAI អាយុ១៨ខែ (ស្លាប់)។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តបានបើកបរចេញពីភូមិសុខសាន្ត ឆ្ពោះទៅភូមិកោះតូចនៅលើផ្លូវបេតុង លុះមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតទៅស្ដាំបុក និងបង្គោលភ្លើងសូឡាបំភ្លឺផ្លូវបណ្ដាលអោយខូចខាតរថយន្តផ្នែកខាងមុខនិងវៀចបង្គោលភ្លើង១ដើម។
បច្ចុប្បន្នរថយន្តបង្កហេតុសមត្ថកិច្ចបានអូសយកទៅរក្សាទុក្ខនៅអធិការនគរបាលក្រុងកោះរ៉ុងរងចាំដោះស្រាយតាមក្រោយ៕

ស៊ុយ ចាន់ធា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ