Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនសិស្សសាលា៤នាក់ ពាក់ព័ន្ធករណីកាប់សម្លាប់យុវជនម្នាក់នៅខេត្តតាកែវ

បានផុស

នៅ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ខេត្តតាកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមសិស្សសាលាមួយក្រុមចំនួន៤នាក់ ពាក់ព័ន្ធករណីកាប់សម្លាប់យុវជនម្នាក់ស្លាប់ភ្លាមៗ កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសមត្ថកិច្ចជនសង្ស័យមានឈ្មោះ ១ ឈ្មោះ សន វណ្ណរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ មុខរបបរសិស្ស ជាជនដៃដល់កាប់ជនរងគ្រោះ (ម្ចាស់ដាវ និងកាំបិត)។ ២ ឈ្មោះ ស៊ឹម ចន្នី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអណ្តូងកៀន ឃុំភ្នំដិន ស្រុកគិរីវង់ មុខរបបរសិស្ស (ម្ចាស់ម៉ូតូដឹកជនដៃដល់កាប់ជនរងគ្រោះ)។ ៣ ឈ្មោះ សុខ សេមសេរីវឌ្ឍនៈ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរសិស្ស (ម្ចាស់កាំបិតក្រង៉ុក និងម៉ូតូខ្ចីគេជិះធ្វើសកម្មភាព)។ ទី៤ ឈ្មោះ ផែន រ៉ាឌី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបបសិល្ប រស់នៅភូមិត្រពាំងឈូក ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។

តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យបានសារភាពថា ក្រុមខ្លួនមិនមានគំនុំអ្វីជាមួយជនរងគ្រោះនោះទេ ប៉ុន្តែដោយ​សារក្រុមខ្លួនមានរឿងមកពីកន្លែងផ្សេង រួចក៏ជិះម៉ូតូដល់កន្លែងកើតហេតុឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ក៏បានកាប់សំដៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់ភ្លាមៗតែម្ដង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មានករណីក្រុមក្មេងស្ទាវមួយក្រុមបានជិះម៉ូតូដេញកាប់យុវជនម្នាក់បណ្ដាលឲ្យស្លាប់ភ្លាមៗ រួចនាំគ្នាជិះគេចខ្លួនបាត់អស់ រហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ទើបកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនបាន។

ជនសង្ស័យទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

បាតុ​ភូត​​ខ្យល់កន្ត្រាក់​បណ្ដាល​ឲ្យ​រលំ​ផ្ទះច្រើន​ខ្នង ​និង​របួស​មនុស្ស​​នៅ​ខេត្ត​សៀមរាប​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ សូមអបអរសាទរ និងជូនពរចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥»

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ខណៈតុលាការធម្មនុញ្ញ​​ជិត​ប្រកាស​សាលក្រម​ ប្រជាជន​កូរ៉េខាងត្បូង​ចេញតវ៉ា​​ទាមទារ​

KPT+៦ ម៉ោង មុន

តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់​ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម