សន្តិសុខសង្គម
យុវជនម្នាក់ឡាយវីដេអូមុនបំផ្ទុះគ្រាប់បែកធ្វើអត្តឃាត
យុវជនម្នាក់បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតកាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ថិតក្នុងក្រុមទី ៧ ភូមិបែកចានថ្មី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅក្នុងករណីបំផ្ទុះគ្រាប់បែកខាងលើនេះ បុរសជាយុវជនឈ្មោះ ចិន ធូរ៉េន អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានស្លាប់បាត់បង់ជីវិត ខណៈសាច់ញាតិបង្ហើបថា សង្ស័យមានវិបត្តិស្នេហារ។

ក្រោយពីសមត្ថកិច្ចជំនាញបានចុះទៅដល់ គឺបានសង្គេតឃើញថា យុវជនរូបនេះ ទំនងជាអង្គុយនៅលើកាណូតស្មាច់ ហើយដកគន្លឹះគ្រាប់បែកកាន់នៅដៃខាងស្តាំ បណ្តាលឱ្យគ្រាប់បែកនោះផ្ទុះឡើង គឺរងរបួសធ្ងន់នៅផ្នែកខាងស្តាំនៃរាងកាយ និងដោយសារតែកាណូតស្មាច់មានការធ្លុះធ្លាយទើបធ្វើឱ្យលិចទៅបាតអាងទឹកដែលមានទំហំ ១៧x៣២ ម៉ែត្រ និងជម្រៅទឹក ៦ តឹក។
ក្រោយការត្រួតពិនិត្យ គឺនៅក្នុងតួកាណូតស្មាច់នោះមានបន្សល់នូវ ស្លាបព្រា និងកន្លះគ្រាប់បែក ដែលសមត្ថកិច្ចបានសន្និដ្ឋានថា អាចជាគ្រាប់បែកប្រភេទផ្លែទៀប ផលិតនៅប្រទេសរុស្សី។

តែបើតាមការលើកឡើងពីបងស្រី ដែលក្រោយពីទទួលដំណឹងនេះរួច ក៏បាននិយាយយ៉ាងខ្លីថា នៅមុនពេលធ្វើអត្តឃាត គាត់បានឃើញប្អូនប្រុសរបស់ខ្លួន មានការឡាយវីដេអូ បង្ហាញគ្រាប់បែកនោះមួយភ្លែតដែរ តែមិនដឹងថា ប្អូនប្រុសបានគ្រាប់បែកមកពីណានោះទេ។ បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបាននាំបងស្រី និងឪពុកទៅសាកសួរហើយដើម្បីរកមូលហេតុ៕


អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?