សន្តិសុខសង្គម
បង្ក្រាបសំបុកល្បែងស៊ីសងខុសច្បាប់ ក្នុងកាស៊ីណូហ្គ្រេនហ្គោលដេនខេត្តត្បូងឃ្មុំ ឃាត់ខ្លួនមេក្លោង៣នាក់
ត្បូងឃ្មុំ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកប្រតិបត្តិការបំបែកសំបុកក្រុមអ្នកលេងល្បែងស៊ីសងខុសច្បាប់ នៅចំណុចកាស៊ីណូហ្គ្រេនហ្គោលដេន ស្ថិតក្នុងភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។
លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការសម្របសម្រួលពី លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។

លោកមេបញ្ជាការបានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយលោកវរសេនីយ៍ឯក ថេង ឆេងលីម មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស, មន្ទីរស្រាវជ្រាវ ព័ត៌មានសន្តិសុខ រួមនិងកម្លាំងស្រុក សរុបចំនួន៣៦នាក់ រថយន្ត៦គ្រឿង ចុះទៅចំណុចកាស៊ីណូហ្គ្រេនហ្គោលដេន ដោយធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ អាប៉ោង យូគី) បានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ (មេខ្លោង)។

ជនសង្ស័យដែលជាមេក្លោងទាំង៣នាក់នោះរួមមាន ទី១ ឈ្មោះ ហួត ហាន អាយុ៤៧ឆ្នាំ រស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ទី២ឈ្មោះ ង៉ូ គានឡុង អាយុ៣៧ឆ្នាំ រស់នៅភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី៣ឈ្មោះ វ៉េត ជីម៉េង អាយុ៤១ឆ្នាំ រស់នៅភូមិតារាជ ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។ ព្រមទាំងដកហូតបានវត្ថុតាងពាក់ព័ន្ធបទល្មើសជាច្រើនផ្សេងទៀតផងដែរ។

ក្រោយឃាត់ខ្លួន និងបញ្ចប់ការសួរនាំ ជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំចាត់ការតាមច្បាប់។
ការចុះអនុវត្តន៍យ៉ាងល្អនេះ គឺស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានដាក់ចេញ ត្រូវតែបង្ក្រាប លុបបំបាត់ រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលជាប្រភពបង្កជា បទល្មើសលួច ឆក់ ប្លន់ នានា បង្កអសន្តិសុខ សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕
ដោយ ៖ សាន វិឡែម


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា