សន្តិសុខសង្គម
កម្មករម្នាក់រអិលធ្លាក់ពីដងសន្ទូចអំឡុងពេលរុះរើកាស៊ីណូហ្គ្រេនដាយមិនស៊ីធី
បុរសកម្មករសំណង់ម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីដាច់ខ្សែកាបគ្រឿងចក្រស្ទូចដែកនៅការដ្ឋានរុះរើអាគារឆេះកាស៊ីណូហ្គ្រេនដាយមិនស៊ីធី កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅច្រកអន្តរជាតិប៉ោយប៉ែត។

ជនរងគ្រោះមានឈ្មោះ ឈួយ អាយុ ៣០ឆ្នាំ រងរបួសធ្ងន់ ហើយត្រូវបានក្រុមជាងដូចគ្នាបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត តែដោយស្ថានភាពធ្ងន់ធ្ងរជនរងគ្រោះត្រូវបានគេបញ្ជូនបន្តទៅសងគ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី។ លុះដល់ថ្ងៃទី ០៨ ខែកម្ភៈ ឆ្នាំ២០២៣ ប្រភពព័ត៌មានខ្លះបានបង្ហើបថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ។

តែបើតាមលោកវិជ្ជៈបណ្ឌិត ទុ បារាំង ប្រធានមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរីបានឱ្យដឹងកាលពីរសៀលថ្ងៃទី៨នេះថា មិនទាន់មានអ្នកជំងឺដែលបញ្ជូនមកបានស្លាប់ទេតែមានមួយករណីដែលត្រូវបញ្ជូនចេញតែមិនដឹងថាជាជនរងគ្រោះខាងលើ ឬអត់ដោយសារលោកជាប់រវល់៕

អត្ថបទ៖ អពៅ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង