Connect with us

សន្តិសុខសង្គម

ដឹកអ្នកទោស​ទៅតុលាការ​ត្រឡប់មកវិញ​ស្រាប់តែស្ទះដង្ហើម​ចូលពេទ្យ

បានផុស

នៅ

លោកអនុសេនីយ៍ឯក អ៊ួង ផល្លា ហៅចិត អាយុ៥០ឆ្នាំ តួរនាទីជាអនុប្រធានផ្នែកព្រហ្មទណ្ឌ​នគរបាល ខណ្ឌច្បារអំពៅត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅធ្វើការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ នៅក្រុងតាខ្មៅ ខេត្តកណ្តាលបន្ទាប់ពីមានអការៈថប់ដង្ហើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពពីលោក ញូង សារឿន ដែលជាមិត្តមិត្រភក្ដិជនរងគ្រោះបានប្រាប់កម្ពុជាថ្មីឲ្យដឹងនៅរសៀលថ្ងៃទី៨ខែមករានេះថា លោក អ៊ួង ផល្លា ត្រូវក្រុមគ្រួសារដឹកយកមកមន្ទីរពេទ្យជ័យជំនះចាប់តាំងពីយប់ថ្ងៃទី ៦ ខែកុម្ភៈ មកម្ល៉េះដោយសារតែដកដង្ហើមថប់ៗសឹងដាច់ខ្យល់។

លោក សារឿន បានបន្តថា កាលពីថ្ងៃទី ៦ ខែកុម្ភៈ លោក អ៊ួង ផល្លា បានបើករថយន្តដឹកអ្នកទោសពីអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅយកទៅតុលការរាជធានីភ្នំពេញដូចរាល់ដង។

លុះដល់ពេលដឹកអ្នកទោសត្រឡប់មកពីតុលាការវិញស្រាប់តែលោក អ៊ួង ផល្លា ប្រញាប់ធ្វើដំណើទៅផ្ទះនៅឯក្រុងតាខ្មៅខេត្តកណ្តាលដោយដឹងថា ខ្លួនមិនស្រួលក៏ប្រញាប់ឲ្យក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យជ័យជំនះដែលស្ថិតនៅក្បែផ្ទះ។

បើតាមការបញ្ជាក់ពីគ្រូពេទ្យបានអះអាងថា អ្នកជំងឺមានជំងឺរលាកសួតធ្ងន់ធ្ងរដែលខណៈនេះកំពុងស្ថិតនៅបន្ទប់សង្រ្គោះបន្ទាន់។ មិត្តនគរបាលរួមអង្គភាពបានសម្ដែងការអាណិតអាសូរដល់ លោក អ៊ួង ផល្លា ដែលខិតខំធ្វើការងារបំរើអង្គភាពរហូតដល់ថ្ងៃឈឺដេកពេទ្យតែម្តង៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម