សន្តិសុខសង្គម
ប្លន់២ករណីនៅខណ្ឌពោធិ៍សែនជ័យកាលពីយប់មិញ បានសម្រេចមួយករណី
នារីវ័យក្មេង២នាក់ឈប់ម៉ូតូរង់ចាំមិត្តភក្ដិត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូមកធ្វេីសកម្មភាពវាយប្លន់យកម៉ូតូទៅបាត់គេចខ្លួនដោយសុវត្តិភាពបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចមុខបុរីប៉ុនហួ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ លុះព្រឹកឡេីងទេីបជនរងគ្រោះដាក់ពាក្យបណ្តឹង។

ជនរងគ្រោះឈ្មោះស្រី នីត ភេទស្រីអាយុ២២ឆ្នាំ ចំណែកម្នាក់ទៀតឈ្មោះ ម៉ៅ ស្រីពៅ ។ ចំណែកម៉ូតូដែលជនសង្ស័យវាយប្លន់ទៅនោះម៉ាកហុងដា Beat ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IT 4527។
តាមការរៀបរាប់របស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុគាត់បានជិះម៉ូតូមកឈប់ចាំមិត្តភក្ដិនៅមុខបុរីប៉ុនហួ បន្ទាប់មកស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខមកធ្វេីសកម្មភាពវាយប្លន់យកម៉ូតូជិះគេចខ្លួនបាត់ភ្លាមនោះគាត់បានស្រែកឲ្យគេជួយដែរតែជនសង្ស័យជិះចេញទៅបាត់ទៅ។ ក្រោយកេីតហេតុដោយសារតែយប់ជ្រៅមិនដឹងថាទៅដាក់ពាក្យបណ្តឹងនៅទីណា និងមិនស្គាល់ប៉ុស្តិ៍ទេីបរង់ចាំព្រឹកទេីបមកដាក់ពាក្យបណ្តឹងដេីម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ច។

សូមបញ្ជាក់ផងដែរថា នៅយប់កេីតហេតុនៅចំណុចផ្លូវជាតិលេខ៣ ជិតច្រកចូលវត្តព្រៃស្ពឺក៏មានក្រុមជនសង្ស័យវាយប្លន់ម៉ូតូពីជនរងគ្រោះមួយករណីទៀតដែរតែមិនបានសម្រេច។
យេីងសង្កេតឃេីញថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យបទល្មេីស លួច ឆក់ ប្លន់ កំពុងកេីនឡេីងជារៀងរាល់ថ្ងៃធ្វេីឲ្យពលរដ្ឋមានការព្រួយបារម្ភ៕
អត្ថបទ៖ សុខា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ