សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធករណីក្លែងឯកសណ្ឋានជាអាវុធហត្ថ
ជនសង្ស័យក្លែងឯកសណ្ឋានជាកងរាជអាវុធហត្ថ ក្លែងស័ក តួនាទី ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាបនិងឃាត់ខ្លួនបាន៦នាក់។

ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង១២និង៥០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ចុះឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ពីបទក្លែងឯកសណ្ឋានកងរាជអាវុធហត្ថ ដោយបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ យក់ សុជាតិ ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបរគ្រូបង្ហាត់នៅក្នុងសមាគមជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ក្រោយសាកសួរវេលាម៉ោង១៥និង០០នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងអាវុធហត្ថខេត្តបានចុះនៅចំណុចសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន ស្ថិតនៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់បន្ថែមទៀត ពីបទក្លែងឯកសណ្ឋាន។

ជនសង្ស័យទាំ០៥នាក់មានឈ្មោះ៖ ១ ឈ្មោះ ប៉ា ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ២ឈ្មោះ អឿន អាន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្មសរ ឃុំលំពង់ ស្រុកបាទី។ ៣ឈ្មោះ ទេព ឡៃសេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ៤ឈ្មោះ ទេព មុនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិតាម៉ូវ ឃុំជើងគួន ស្រុកសំរោង។ ៥ឈ្មោះ ញឹក យីឡាយ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរប្រធានសមាគមន៍ជួយជនរងគ្រោះដោយសារគ្រឿងញៀន រស់នៅភូមិត្រពាំងព្រីង ឃុំលាយបូរ ស្រុកត្រាំកក់ ។
វត្ថុតាងដកហូតបានរួមមាន៖
១.ឯកសណ្ឋានកងរាជអាវុធហត្ថខោចំនួន ១២ខោ អាវយឺតចំនួន០៧អាវ មួក០៩ ស្បែកជើងកវែងចំនួន០៧គូ។
២.ឯកសណ្ឋានយោធា ខោចំនួន០៣ខោ អាវយឺតចំនួន០១។
៣.ឯកសណ្ឋាននគរបាល អាវ ចំនួន០៤ ខោចំនួន០២ ។
៤.ឯកសណ្ឋានអង្គរក្ស អាវយឺតចំនួន០៤ មួកចំនួន០៤ ។
៥.រថយន្តចំនួន០២គ្រឿង(ម៉ាកLEXUS 470 ពណ៌កាំម៉ៃ ពាក់ស្លាកលេខភ្នំពេញ២AL-4513 និងLEXUS 400h ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ០២ ២-៨៩៨៥)។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់និងវត្ថុតាង ត្រូវបានមន្ត្រីកងរាជអាវុធហត្ថសាកសួរដេីម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ វីរៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ