សន្តិសុខសង្គម
ល្បិចធ្វើជាជ្រុះថង់មាស រួចយកទៅចែកមាសគ្នាដើម្បីឆបោក សំណាងជនរងគ្រោះដឹងខ្លួនទាន់ ស្រែកផ្អើលរត់ចោលម៉ូតូ
ភ្នំពេញ ៖ ក្រុមទម្លាក់យោងល្បួងនារីកម្មការិនីរោងចក្រម្នាក់ដឹកយកទៅចែកមាសគ្នាតែសំណាងអាក្រក់ជនរងគ្រោះដឹងខ្លួនទាន់ស្រែកផ្អើលអ្នកដំណើរជនសង្ស័យភ័យពេករត់ចោលម៉ូតូមួយគ្រឿងហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្លូវបេតុង មាត់ប្រឡាយ ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះជាកម្មការនីរោងចក្រ ហើយមុនកើតហេតុ គ្រាដែលទើបបើកប្រាក់ខែថ្មីៗ ដើរចេញពីរោងចក្រ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានក្រុមជនសង្ស័យ ប្រើល្បិចធ្វើជាជ្រុះថង់មាស រួចចាប់ផ្តើមលួងនាំនារីរងគ្រោះ ទៅរកកន្លែងណាស្ងាត់ ដើម្បីចែកគ្នា ល្បួងបានសម្រេច ឌុបតាមម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ចេញទៅដល់ផ្លូវបេតុងមាត់ប្រឡាយ ក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ស្រាប់តែនារីរងគ្រោះ ភ្ញាក់ដឹងខ្លួនចាញ់បោកបញ្ឆោតគេហើយ ក៏ស្រែកឲ្យគេឯងជួយ ផ្អើលអ្នកដំណើរតាមផ្លូវ លុះឃើញសភាពមិនស្រួល ជនសង្ស័យប្រុសស្រី២នាក់ ជិះម៉ូតូមួយគ្រឿងចាកចេញគេចទៅបាត់ នៅសល់ជនសង្ស័យប្រុស២នាក់ រត់ចោលម៉ូតូ ហុងដាឌ្រីមមួយគ្រឿង។
ក្រុមជនសង្ស័យឆបោកនេះ ក្រោយពីផែនការសកម្មភាពបរាជ័យហើយ ក៏បានអស់ម៉ូតូមួយគ្រឿងទៀត។ ក្រោយកើតហេតុសមត្ថកិច្ចចុះទៅ យកម៉ូតូទៅរក្សាទុក ដើម្បីស្រាវជ្រាវស្វែងរកម្ចាស់ និងនាំនារីរងគ្រោះ ទៅសាកសួរនៅប៉ុស្តិ៍នគរបាលដើម្បីធ្វើកំណត់ហេតុ៕
ដោយ ៖ សុខា
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»