Connect with us

សន្តិសុខសង្គម

ខេត្តព្រះសីហនុ​ទទួលអំណោយ​រថយន្តពន្លត់​អគ្គីភ័យជណ្ដើរវែង​១គ្រឿងពីសមាគមជប៉ុន-កម្ពុជា

បានផុស

នៅ

សមាគមជប៉ុន-កម្ពុជានៅថ្ងៃទី ១០ ខែកុម្ភៈ បានប្រគល់រថយន្តពន្លត់អគ្គីភ័យជណ្តើរវែងចំនួន១គ្រឿងដល់រដ្ឋបាលខេត្តព្រះសីហនុដើម្បីទុកប្រើប្រាស់ក្នុងការជួយសង្គ្រោះពេលកើតមានគ្រោះអគ្គីភ័យនៅក្នុងមូលដ្ឋាន។

ពិធីប្រគល់ទទួលមានការចូលរួមពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក តាកាហាស្សិ ហ្វូមីអាគិ ប្រធានសមាគមជប៉ុន-កម្ពុជា ជាអតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ព្រមទាំងសហការី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់សមាគមជប៉ុន-កម្ពុជា ដែលផ្ដល់រថយន្តពន្លត់អគ្គីភ័យជណ្ដើរវែងជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកម្ពុជា-ជប៉ុនមានទំនាក់ទំនងយ៉ាងស្អិតរមួត និងមានប្រវត្តិឧបត្ថម្ភគាំទ្រគ្នាតាំងពីយូរលង់ណាស់មកហើយ។

ប្រទេសកម្ពុជា និងប្រទេសជប៉ុនបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី ៩ ខែមករា ឆ្នាំ១៩៥៣ ហើយនៅក្នុងឆ្នាំ២០២៣ នេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនងការ ទូតរវាងកម្ពុជា-ជប៉ុន។ ពីមួយឆ្នាំទៅមួយឆ្នាំទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានភាពល្អប្រសើរជាបន្ត បន្ទាប់ ជាពិសេសវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើន។

ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ខេត្តព្រះសីហនុទទួលការឧបត្ថម្ភគាំទ្រលើគម្រោងអភិវឌ្ឍន៍ជាច្រើនក្នុងវិស័យនានាដូចជា សុខាភិបាល អប់រំ បរិស្ថាន ទូគមនាគមន៍ ធារាសាស្ត្រ ជាពិសេសគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស។

បេសកកម្មរបស់លោក តាកាហាស្សិ ហ្វូមីអាគិ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា តែងតែបានជួបប្រជុំជាមួយរដ្ឋបាលខេត្តព្រះសីហនុជាច្រើនលើកច្រើនសារ និងបានផ្សព្វផ្សាយអំពីខេត្តព្រះសីហនុ ព្រមទាំងទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជប៉ុនមកទស្សនា និងសិក្សាឈ្វេងយល់អំពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការផ្ដល់នូវរថយន្តពន្លត់អគ្គីភ័យជណ្ដើរវែង ០១គ្រឿងនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងមានសម្ភារសំខាន់ក្នុងការអន្តរាគមន៍ពន្លត់អគ្គីភ័យ និងកាត់បន្ថយហានិភ័យនានាបង្កឡើងដោយអគ្គីភ័យក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរលោកអភិបាលខេត្តក៏បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសណ្ដាប់ធ្នាប់ សង្គ្រោះ និងពន្លត់អគ្គីភ័យត្រូវបន្តការយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍ និងធ្វើការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះអគ្គីភ័យដែលកើតមានឡើង យើងត្រូវចេះគ្រប់គ្រងស្ថានការក្នុងអំឡុងពេលអគ្គីភ័យកើតឡើង។

ទន្ទឹមនោះយើងក៏ត្រូវធ្វើការហ្វឹកហ្វឺនកម្លាំងបង្ការបស់យើងជាប្រចាំ ដើម្បីពង្រឹងគុណភាព សមត្ថ ភាព និងស្មារតីគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងគ្រោះហានិភ័យនានាដែលកើតមាន ឡើងនាពេលខាងមុខ។

សូមបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យជណ្តើវែងនេះ មានដៃរហូតដល់ ៣៥ម៉ែត្រ អាចធ្វើការងារលើសំណង់អគារមានកម្ពស់ ១៣ជាន់ ហើយរដ្ឋបាលខេត្តព្រះសីហនុមានតម្រូវការរថយន្តប្រភេទជណ្តើរវែងនេះបន្ថែមទៀត ដើម្បីចូលរួមអន្តរាគមន៍ក្នុងការជួយពន្លត់អគ្គិភ័យនៅក្នុងខេត្តព្រះសីហនុរបស់យើង ដោយសារតែបច្ចុប្បន្នខេត្តព្រះសីហនុមានអគារ ខុនដូរខ្ពស់ជាច្រើន ព្រមទាំងស្នើសុំឱ្យមានការជួយបណ្តុះបណ្តាលការប្រើប្រាស់ និងការថែទាំឱ្យមានគុណភាព គុណតម្លៃជាប្រយោជន៍ប្រើប្រាស់បានយូរនាពេលខាងមុខ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម