សន្តិសុខសង្គម
មេការរត់ចោលកម្មករសំណង់ ១៣ នាក់ វេចលុយជាង ៥ ពាន់ដុល្លារទៅជាមួយ
ក្នុងសកម្មភាពប្រមូលផ្តុំគ្នាគោលបំណងសុំឲ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍សាជាថ្មី ក្រោយពីឈ្មោះ សន ចំរ៉ុង ជាមេការសំណង់មិនគោរពតាមកិច្ចសន្យា បានប្រមូលប្រាក់ឈ្នួលរបស់ក្រុមកម្មករប្រុសស្រី ១៣ នាក់ជំនាញខាងរៀបឥដ្ឋការ៉ូ រត់គេចបាត់ស្រមោល មិនគោរពតាមកិច្ចសន្យា។

លោក ពឿន ភាណា អាយុ៣៥ឆ្នាំ ជាកម្មករម្នាក់ក្នុងចំណោមកម្មករទាំង ១៣ នាក់ មកពីខេត្តពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ក្រុមជាងរបស់គាត់ទាំង ១៣ នាក់គឺមកពីខេត្តផ្សេងៗគ្នាមកធ្វើការងារផ្នែកជំនាញ “រៀបឥដ្ឋការ៉ូ” នៅក្នុងសំណង់ផ្ទះល្វែង ម្ដុំខាងជើងផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចា ខេត្ត បាត់ដំបង ហើយបានម៉ៅការពីមេការម្នាក់ ឈ្មោះ សន ចំរ៉ុង ។
កម្មកររូបនេះបន្តថា ចាប់តាំងពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២២ នៃការចាប់ផ្ដើមធ្វើការងារ រហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៣ មេការឈ្មោះសន ចំរ៉ុង ទើបបើកប្រាក់ឈ្នួលឲ្យកម្មករបានប្រមាណជា ១០ ភាគរយប៉ុណ្ណោះ ក្នុងចំណោម ប្រាក់ឈ្នូលសរុបប្រជាង ៥,០០០ដុល្លារ ដែលពួកគាត់ត្រូវទទូលបាន ក្នុងរយៈពេលជាង ៣ខែកន្លងទៅនេះ។
ដោយក្រុមកម្មករសំណង់បានរៀបរាប់ដូចៗគ្នាថា កាលពីចាប់ផ្ដើមធ្វើការងារ ក្នុងខែដំបូង គឺ ខែវិច្ឆិកា ឆ្នាំ២០២២ មេការសំណង់ឈ្មោះ សន ចុះរ៉ុង បានបើកប្រាក់ឈ្នូលឲ្យកម្មករជាបន្តបន្ទាប់ទោះតិចឬ ច្រើនក្ដី (របៀបឲ្យខ្ចីចាយមុន) តែខែបន្តបន្ទាប់ ស្រាប់តែមេការរូបនេះចាប់ផ្ដើមកាត់បន្ថយការបើកប្រាក់ រហូតចូលដល់ខែមករា ឆ្នាំ២០២៣ ក៏បានព្យាយាមគេចវេសមិនបើកប្រាក់ឈ្នួលឲ្យពួកគាត់ទាំងស្រុងតែម្ដង។
រហូតស៊ូទ្រាំមិនបាន ក៏នាំគ្នាទៅកាន់សាលាសង្កាត់អូរចាដើម្បីសុំកិច្ចអន្តរាគមន៍ ពីលោកចៅសង្កាត់ឲ្យជួយហៅមេការសំណង់ឈ្មោះ សន ចំរ៉ុង មកដោះស្រាយសងប្រាក់ឈ្នួលដល់ពួកគាត់ ដែលនៅសេសសល់ជាង ៥.០០០ ដុល្លារទៀត ខណះដែលពួកគាត់ទាំង ១៣នាក់គ្មានប្រាក់សម្រាប់ទិញស្បៀងបរិគោគប្រចាំថ្ងៃនោះទេ។

បើយោងតាមលិខិតកិច្ចសន្យា ឈ្មោះ សន ចំរ៉ុង ជាមេការសំណង់រស់នៅ ក្នុងភូមិតាគ្រក់ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង មានមុខរបរជាងសំណង់ បានធ្វើកិច្ចសន្យា នៅក្នុងសាលាសង្កាត់អូរចា ចំពោះមុខចៅសង្កាត់ និង កម្មករសំណង់ទាំង ១៣ នាក់ កាលពីថ្ងៃទី២១ មករា ឆ្នាំ២០២៣។ មេការរូបនេះបានសន្យាក្នុងខ្លឹមសារថា “ចាប់ពីថ្ងៃទី ២១ មករា ដល់ថ្ងៃទី ០៧ កុម្ភៈ ឆ្នាំ២០២៣ នឹងដោះស្រាយជូនកម្មករដែលបានជំពាក់កម្មករចំនួន១៣នាក់ គិតជាថវិកាចំនួន៨,៧៣២,៥០០រៀល និងប្រាក់ដុល្លារចំនួន៣,៧៩០ដុល្លារ”។
ផ្ទុយពីកិច្ចសន្យា មេការរូបនេះមិនទាន់សងប្រាក់ឈ្នួលបានមួយសេនផង ស្រាប់តែជិតដល់ថ្ងៃផុតកំណត់សងប្រាក់បានប្រមូលប្រាក់ដាក់មេផាយបាត់ស្រមោល។ រហូតមកដល់ពេលនេះក្រុមកម្មករទាំង១៣នាក់ ដេកដាច់បាយក្រហាយទឹកកាន់តែធ្ងន់ធ្ងរ គឺពួកគេសំងំនៅតែក្នុងអគារសំណង់ ចង់ទៅណាក៏មិនកើតគ្មានប្រាក់មួយរៀល ទឹកក៏គេផ្តាច់ ដើរសុំទឹកគេប្រើ តែ ភ្លើងអគ្គិសនីនៅអាចប្រើបាន។
ពួកគាត់ប្រាប់ថា ក្រុមកម្មករ រៀបឥដ្ឋការ៉ូ ទាំង ១៣ នាក់ ដែលកំពុងរងគ្រោះនេះ គឺមកពីតាមបណ្ដាខេត្តផ្សេងៗគ្នា ក្នុងនោះមានមកពីខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំងនិងខេត្តព្រះវិហារ។ ចុងក្រោយពួកគេសុំឲ្យអាជ្ញាធរខេត្តបាត់ដំបងមេត្តាជួយអន្តរាគមន៍ ខណះពេលនេះទៅមុខក៏មិនរួចថយក្រោយក៏មិនបានព្រោះម្នាក់ៗគ្មានប្រាក់ទិញស្បៀងអាហារបរិភោគប្រចាំថ្ងៃនោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ