សន្តិសុខសង្គម
ប្រទះឃើញយុវជនម្នាក់ ជាប់នៅកណ្ដាលត្រឹប នៃអាងទឹកកំពីងពួយ ដោយមិនដឹងមូលហេតុ
យុវជនម្នាក់ មើលពីសំបកក្រៅហាក់ដូចជាមានសតិមិនគ្រប់ ឬក៏អាចថា ដោយសារការភ័យខ្លាច ត្រូវបានក្រុមប្រជាការពារប្រទះឃើញជាប់ក្នុងទឹកពោរពេញដោយពើក និងត្រឹប នៅក្នុងអាងទឹកកំពីងពួយ មិនអាចរើខ្លួនបាន ហើយក៏មិនទាន់ដឹងមូលហេតុដែរ។

ការប្រទះឃើញនេះ កាលពីរសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ ត្រង់ចំណុចចន្លោះភ្នំដំបង និងទំនប់អូរដូនពៅ នៃអាងទឹកកំពីងពួយ ក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រោយប្រទះឃើញបែបនេះ ក្រុមប្រជាការពារ បានរាយការណ៍ទៅសមត្ថកិច្ច ព្រមទាំងជួយស្រង់ចេញពីទឹក និងនាំយកមកលើគោកដើម្បីសាកសួរ ដោយយុវជនរូបនេះ អាយុប្រហែលជិត ៣០ ឆ្នាំ គ្មានពាក់អាវ ស្ថិតក្នុងសភាពរងាញ័រញាក់ និងសួរនាំទៅមិនអាចនិយាយដឹងអ្វីទាំងអស់ សូម្បីតែឈ្មោះខ្លួនឯង និងភូមិ-ឃុំដែលគេរស់នៅក៏មិនចាំដែរ ហើយនៅក្នុងខ្លួនមានតែថ្នាំពេទ្យ ប្រេងកូឡា និងលុយ ២ ម៉ឺនរៀល តែប៉ុណ្ណោះ។

នៅពេលនោះដែរ សមត្ថកិច្ចកំពុងតែឆ្ងល់ថា ត្រង់ចំណុចខាងលើ គឺកាណូត ឬទូក មិនអាចចូលដល់ឡើយ ដោយសារតែពើក និងត្រឹប ក្រាស់ខ្លាំងពេក ដូច្នេះហេតុអ្វីបានជាយុវជនរូបនេះទៅជាប់ក្នុងទឹកបែបនេះទៅវិញ។ ហើយក៏មិនដឹងថាជាប់តាំងពីពេលណាមកនោះឡើយ ដោយសារតែយុវជនរូបនេះនិយាយមិនដឹងអីទាល់តែសោះ។

លោក នី ពៅ មេឃុំតាគ្រាម បានបញ្ជាក់ប្រាប់កម្ពុជាថ្មីថា តាមការសន្និដ្ឋានគាត់អាចជាមនុស្សញៀនថ្នាំ ហើយក៏អាចទំនងជាវង្វេងវង្វាន់ដើរចូលទៅក្នុងតំបន់ខាងលើតែម្នាក់ឯង ក៏ជាប់នៅទីនោះតែម្ដង ដោយសារក្រុមប្រជាការពារឃើញក៏ស្រង់ឡើងមកដាក់លើគោក។ ពេលនេះ លោកបានចាត់ឲ្យសមត្ថកិច្ចបញ្ជូនទៅកាន់មណ្ឌលសុខភាពហើយ ដើម្បីពិនិត្យទៅលើស្ថានភាពរបស់យុវជនរូបនេះ៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ