សន្តិសុខសង្គម
អភិបាលក្រុងព្រះសីហនុរិះគន់មិនសំចៃមាត់អ្នកចោលសំរាមនៅទីលាកន្ទុយនាគ
អភិបាលក្រុងព្រះសីហនុ លោក សរ កក្កដា បានរិះគន់បុគ្គលមួយចំនួនតូចអន់មាយាទ ស៊ីហើយចោលថែមទាំងជុះទៀតផងនៅទីលានកន្ទុយនាគ។
រដ្ឋបាលក្រុងព្រះសីហនុសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្វើការលាងសម្អាតបរិវេណទីតាំងទីលានតេជោដើម្បីបំបាត់ក្លិនមិនល្អបណ្ដាលមកពីបុគ្គលមាយាទមិនសូវបាន មួយចំនួនតូច ដែលបានស៊ី រួចហើយចោល និងជុះពាសវាលពាសកាល។
សូមបញ្ជាក់ផងដែរថា ទីលានតេជោ (កន្ទុយនាគ) ជាកន្លែងដ៏ពេញនិយមនិងទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ នាំគ្នាដើរហាត់ប្រាណនិងអង្គុយលេងកំសាន្តស្រូបយកខ្យល់អាកាសបរិសុទ្ធពីរសមុទ្រ ក្នុងពេលជាមួយគ្នានេះផងដែរក៏មានបងប្អូនមួយចំនួនបានយកម្ហូបអាហារម្ហូបចុកនៅលើទីលាន ដោយអ្នកខ្លះក្រោយពីហូបរួចហើយមិនបានយកកាកសំណល់ទៅទុក្ខដាក់នៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវនោះទេ ពោលហូបកន្លែងណាបោះចោលកន្លែងហ្នឹងពាសវាលពាសកាលមិនខ្វល់សោះឡើយ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី ១២ ខែកុម្ភៈម្សិលមិញនេះ បន្ទាប់ពីលោកអភិបាលក្រុងព្រះសីហនុមានការបង្ហោះសាររិះគន់ករណីបំពុលបរិស្ថាននៅបរិវេណទីលានតេជោ មន្ត្រីសាលាក្រុងព្រះសីហនុជាច្រើននាក់បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីក្រុមហ៊ុនសំរាមKSWM បានធ្វើការសំអាតសំរាម និងលាងសម្អាតបរិវេណទីតាំងទីលានតេជោដើម្បីបំបាត់ក្លិនមិនល្អ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ