សន្តិសុខសង្គម
ទំនាស់ពាក្យសម្ដី ស្ត្រីម្នាក់យកបន្ទះឈើវាយក្បាលបុរសម្នាក់រហូតស្លាប់
មនុស្ស១ក្រុមនាំគ្នាផឹកស៊ីរួចលេងល្បែងឈានដល់កើតមានទំនាស់ពាក្យសម្តីហើយស្ត្រីជាជនសង្ស័យបានទាញដំបងវាយក្បាលជនរងគ្រោះបណ្តាលឲ្យស្លាប់ត្រូវកម្លាំងនគរបាលស្រុកស្វាយលើ ចាប់ខ្លួន។
លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានឲ្យដឹងថា ដោយទទួលបានព័ត៌មានករណីហិង្សា
កម្លាំងរបស់លោកបានចុះដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ រ៉ឹម ចិន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ពាក់ពន័្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(បណ្ដាលអោយមរណភាព) កើតហេតុនៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣។

លោកអធិការស្រុកបន្ថែមថា មុនពេលកើតហេតុ មានមនុស្សមួយក្រុមមានឈ្មោះ ធុច សារិ ភេទប្រុស អាយុ៥៥ឆ្នាំ
ឈ្មោះរ៉ឹម ឈ្មោះ ចិន ភេទស្រី អាយុ៣៣ឆ្នាំ ឈ្មោះ វេត សៃ ហៅវ៉ៃ (ជនរងគ្រោះ) អាយុ៣១ឆ្នាំ
បានទៅលេងបៀរនៅផ្ទះរបស់ឈ្មោះ វឹម សាវិត និងប្ដីឈ្មោះ ញុក ណយ អ្នកទាំងប្រាំនាក់លេងបៀរផង ផឹកស្រាថ្នាំផង។ លុះដល់ម៉ោង២០និង៣០នាទី ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ ស្រាប់តែជនរងគ្រោះឈ្មោះ វេត សៃ (ហៅវ៉ៃ)
បានជេរបញ្ចោទៅលើជនសង្ស័យឈ្មោះ រ៉ឹម ចិន។ ភ្លាមនោះក៏មានជម្លោះកើតឡើងបន្ទាប់មកឃ្នីគ្នាទាំងអស់នោះបានមកបំបែកតែជនរងគ្រោះមិនព្រមឈប់ជេរនៅតែរករឿងទើបជនសង្ស័យឈ្មោះ រ៉ឹម ចិន បានស្ទុះទៅយកបន្ទះខ្នងឈើជ្រុងដែលមានប្រវែង០១ម៉ែត្រទៅវាយចំក្បាលរបស់ជនរងគ្រោះពីលើផ្នែកខាងក្រោយបណ្ដាលឲ្យបែកប្រវែង០៤សង់ទីម៉ែត្រ។បន្ទាប់មកជនរងគ្រោះបានទៅដេកលើឈើនៅមុខផ្ទះជនសង្ស័យចំណែកជនសង្ស័យក៏បានឡើងដេកលើផ្ទះជាមួយប្ដីបាត់ទៅ។

លុះព្រឹកឡើងវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ជនសង្ស័យក៏បានយកទឹកទៅលាងរបួសអោយជនរងគ្រោះដែលកំពុងដេកនៅមុខផ្ទះ ហើយក៏មិនបានចាប់អារម្មណ៍ លុះដល់ម៉ោង១៥និង០០នាទី
ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្រុកស្វាយលើបានរៀបចំសំណុះរឿងបបញ្ជូនខ្លួនជនសង្ស័យខាងលើ
ទៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា