Connect with us

សន្តិសុខសង្គម

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះបង្ក្រាបទីតាំង​ហាងកាហ្វេបង្កប់ល្បែងស៊ីសង

បានផុស

នៅ

ទីតាំងហាងលក់កាហ្វេបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញប្រភេទឆ្នោតឡូតូ ដែលគ្មានច្បាប់អនុញាតិមួយកន្លែងនៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអាជ្ញាធរចុះបង្ក្រាបចាប់ដកហូតសម្ភារៈមួយចំនួន កាល​ពីវេលាម៉ោង១១និង២០នាទី ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ សាលាសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការបញ្ជាផ្ទាល់របស់លោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឲ្យបង្ក្រាបទាំងអស់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ។ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍សម្ងាត់ថា មានទីតាំងលក់កាហ្វេមួយកន្លែងបង្កប់ល្បែងស៊ីសងប្រភេទ​អនឡាញទេីបលោកដឹកនាំកម្លាំងសង្កាត់ចុះពិនិត្យជាក់ស្តែងតែម្តង។

លោក សុទ្ធ សុជាតិ បានបន្តថា ក្រោយពិនិត្យជាក់ស្តែងទីតាំងខាងលេីមិនមានលិខិតអនុញាតិអាជីវកម្មទេីបធ្វេីកិច្ចសន្យាបញ្ឈប់រាល់ការបេីកល្បែងស៊ីសងខុសច្បាប់លេីម្ចាស់ទីតាំង រួចដកហូតសម្ភារៈ កុំព្យូទ័របេីកបញ្ចាំងល្បែងស៊ីសងចំនួន៣គ្រឿងយកមករក្សាទុកនៅសាលាសង្កាត់បណ្តោះអាសន្ន៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម