សន្តិសុខសង្គម
អគ្គិភ័យឆេះផ្ទះពលរដ្ឋនៅក្រុងប៉ោយប៉ែតកាលពីព្រឹកមិញអស់ផ្ទះ៥ខ្នង ប្រើប្រាស់រថយន្ដពន្លត់ជាង២០គ្រឿង
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនរថយន្ដពន្លត់អគ្គិភ័យចំនួន២១គ្រឿង និងកម្លាំងជិត៤០០នាក់ ដើម្បីជួយអន្តរាគមន៍ប្រជាពលរដ្ឋដែលរងគ្រោះក្នុងហេតុការណ៍គ្រោះអគ្គិភ័យនៅក្រុងប៉ោងប៉ែតកាលពីព្រឹកមិញ ក្នុងនោះក៏មានរថយន្ដភាគីថៃចំនួន០៦គ្រឿងបានមកជួយអន្តរាគមន៍ផងដែរ។
បើតាមស្នងការនគរបាលខេត្តបញ្ជាក់ថា ករណីអគ្គិភ័យនេះគឺបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នងធ្ងន់ធ្ងរ តែនៅមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយទេ ខណៈកម្លាំងជំនាញកំពុងស្រាវជ្រាវ។ ទោះបីយ៉ាងបន្ទាប់ពីអគ្គិភ័យរលត់ទាំងស្រុង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងការពាររក្សាសន្តិសុខ ទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងចាត់កម្លាំងរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍តាមដងផ្លូវសាធារណៈឲ្យដំណើរការធម្មតា។
ក្នុងហេតុការណ៍នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងជាក់ស្តែង និងបានសុំជំនួយរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះពីអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ មកជួយ និងត្រៀមអន្តរាគមន៍សង្គ្រោះផងដែរ។
សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ចំណុចមុខសណ្ឋាគារអូរមាស តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបណ្ដាលឲ្យផ្ទះពលរដ្ឋចំនួន៥ខ្នងខូចខាតធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខុម
-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?