Connect with us

សន្តិសុខសង្គម

នគរបាលស្រុកបាទីឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយឆែកឃើញដាវកែច្នៃ និងកាំបិតដាក់ជាប់ខ្លួន

បានផុស

នៅ

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចំបក់ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ បន្ទាប់ពីឆែករកឃើញដាវសាំម៉ូរ៉ៃ​ កែច្នៃ និងកាំបិតប៉័ងតោដាក់ជាប់ខ្លួនពេលកំពុងធ្វើដំណើរពេលយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង​២​និង​០០នាទី​រំលងអាធ្រាត​ ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចស្ពានអន្លុងធន់​ ស្ថិតក្នុងភូមិតានប់​ ឃុំចំបក់​ ស្រុកបាទី​ ខេត្តតាកែវ។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទីបង្ហាញថា ជនសង្ស័យមានឈ្មោះទី ១.ឈ្មោះ អុន​ ភ័ក្រ្តា​ ភេទប្រុស អាយុ១៦ រស់នៅភូមិស្តុកប្រិយ៍​ ឃុំត្រពាំងសាប​ ស្រុកបាទី​ ខេត្តតាកែ។ ទី២.ឈ្មោះ ឡី​ លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិរលាំងគ្រើល​ ឃុំត្រពាំងសាប​ ស្រុកបាទី​ ខេត្តតាកែវ​ ។

ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ កម្លាំងបានដកហូតម៉ូតូមួយគ្រឿងម៉ាក ស៊ុយសូគីនិច​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1AJ-6901 កាំបិតប៉័ងតោចំនួន​០១​ ដើម​ ប្រវែង៣០សង់ទីម៉ែត្រ​ ដាវសាំម៉ូរ៉ៃ​កែច្នៃ​ ចំនួន​០១​ដើម​ ប្រវែង​៥៨​សង់ទីម៉ែត្រ ដែលជនសង្ស័យលាក់ទុកពេលជិះម៉ូតូតាមផ្លូវ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងធ្វើការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី​៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម