Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចរៀបចំកម្លាំងចុះរុករកជនរងគ្រោះលិចទូកបាត់ ៤ នាក់

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ​នេះ លោក​ឧត្ដមសេនីយ៍​ទោ អូត ស៊ី​វុត្ថា ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត ចុះ​រុករក​ជនរងគ្រោះ​ដែល​លិច​ទូក​មួយ​គ្រួសារ មាន​គ្នា​ចំនួន ៨ នាក់ បាត់​ខ្លួន ៤ នាក់ ក្មេង ២នាក់ កាលពី​វេលា​ម៉ោង ៨ និង ៥០ នាទី ព្រឹក​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ ឆ្នាំ ២០២៣ ចំណុច​ដង​ទន្លេ​មេគង្គ​កន្ទុយ​កោះ​ហាន ស្ថិត​ក្នុង​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង/ខេត្ត​ស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុង សុភ័ក្ត្រ មេ​ប៉ុស្តិ៍​សង្កាត់​សាមគ្គី​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​បាត់​ខ្លួន ទី១-ឈ្មោះ សុ​ត មី ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ(ឪពុក) ,ទី២-ឈ្មោះ ម៉ី សុ​គ្រី ភេទ​ស្រី អាយុ ២៥ ឆ្នាំ​(​ត្រូវ​ជា​កូន​) ,ទី៣- ឈ្មោះ លូ​យ ចន្ទ្រា ភេទ​ប្រុស អាយុ ៨ ឆ្នាំ​(​ត្រូវ​ជា​ចៅ​) ,ទី៤-ឈ្មោះ លួយ ហាត់ ភេទ​ប្រុស អាយុ ៦ ឆ្នាំ (​ត្រូវ​ជា​ចៅ​)។

លោក​មេ​ប៉ុស្តិ៍​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជនរងគ្រោះ​ទាំង​បួន​នាក់ និង ៤ នាក់​ទៀត​ដែល​រួច​ផុត​ពី​ការ​ស្លាប់ មាន​ទីលំនៅ​ក្នុង​ភូមិ​កោះ​កី ឃុំ​កោះ​ស្នែង ស្រុក​បុរី​អូ​ស្វាយ​សែន​ជ័យ ខេត្ត​ស្ទឹងត្រែង។ មួយ​ក្រុម​គ្រួសារ​នេះ គោលបំណង​ទៅ​ធ្វើ​ការងារ​ជា​កម្មករ​ឡឥដ្ឋ ពេល​ដែល​ធ្វើដំណើរ​មកដល់​ចំណុច​កើតហេតុ​គឺជា​កន្លែង​ទឹក​ហូរ​កួច​ខ្លាំង ដោយសារ​ទូក​តូច​ជិះ​លើស​ចំណុះ​មាន​គ្នា​ដល់​ទៅ ៨ នាក់ មាន​ឪពុក កូនបង្កើត កូនប្រសា និង​ចៅ​ផង​នោះ ត្រូវ​បាន​ទឹក​កួច​លិច​បាត់​ខ្លួន​ចំនួន​បួន​នាក់​ដោយឡែក​បួន​នាក់​ទៀត ត្រូវ​បាន​ទូក​ប្រជាពលរដ្ឋ​បើក​ឆ្លងកាត់​ជួយ​សង្គ្រោះ​រួចផុត​ពី​ការ​ស្លាប់។

បច្ចុប្បន្ន​នៅ​ព្រឹក​ថ្ងៃ​ទី ១៥ កុម្ភៈ​នេះ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួម​ជាមួយ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត កំពុង​តែ​ចុះ​រុករក​ជនរងគ្រោះ​ទាំង​បួន​នាក់៕

អត្ថបទ ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម