សន្តិសុខសង្គម
ព្រះរាជអាជ្ញាបង្គាប់ឲ្យនាំមេតុងទីនម្នាក់ពីពន្ធនាគារមកសួររឿងឆបោក និងរំលោភលើទំនុកចិត្ត
ភ្នំពេញ ៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នេះ បានចេញដីកាបង្គាប់ឲ្យអនុរក្សពន្ធនាគារព្រៃស នាំខ្លួនជនត្រូវចោទម្នាក់ដែលជាមេតុងទីន មានឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៦ ឆ្នាំ កំពុងជាប់ឃុំបណ្តោះអាសន្នក្នុងពន្ធនាគារPJ មកសាកសួរបន្ថែមពីដំណើររឿងឆបោក និងរំលោភលើទំនុកចិត្ត តាមពាក្យបណ្តឹងរបស់ជនរងគ្រោះម្នាក់ផ្សេងទៀត។
លោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ បានសម្រេចចេញដីកាឃុំខ្លួនមេតុងទីនម្នាក់ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន បន្ទាប់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូង បានធ្វើការចោទប្រកាន់លើជនត្រូវចោទពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពាក់ព័ន្ធពីបទឆបោក និងចាយសែកស្អុយដែលមានទឹកប្រាក់រាប់សិបម៉ឺនដុល្លារអាមេរិក។
កាលពីរសៀលថ្ងៃទី២១ ខែមករា កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនមេតុងទីនម្នាក់ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ករណី(មិនបំពេញកាតព្វកិច្ចចំពោះឧបរកណ៍អាចជួញដូរបាន) ពោលគឺ ឆបោក និងប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ ប្រាក់ (សែកស្អុយ) ។
ជនសង្ស័យឈ្មោះ ឡុង រ៉ានី ភេទស្រី អាយុ៣៦ ឆ្នាំ មានទីលំនៅផ្ទះលេខ៤០ស ផ្លូវលេខ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ការចាប់ខ្លួនមេតុងទីនខាងលើ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹង ជាការធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន របស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹងរបស់ឈ្មោះ ឈឹម ភារី ដែលមានមេធាវីការពារក្តីតំណាងដោយអាណត្តិគឺលោកស្រី នួន មករា សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា សុំប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីនបានលេងជាមួយគ្នា មានក្បាលតុងទីនផ្តាច់ខ្សែ ១០០ (៧)៦០០(៦)៥០០ (៦) (ដូចមានក្នុងឧបសម្ពន្ធភ្ជាប់) ហើយដើមបណ្តឹងជាកូនតុងទីនបានបង់ប្រាក់គ្រប់ចំនួន សរុប ៣២៧ ១៦០ ដុល្លារអាមេរិក ដល់ពេលត្រូវដេញតុងទីនកើបយកប្រាក់នោះមកវិញ ស្រាប់តែមេតុងទីនឈ្មោះ ឡុង រ៉ានី និងប្តី បានចេញមូលប្បទានប័ត្រមួយសន្លឹក ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ដែលមានទឹកប្រាក់ចំនួន ២២៩ ៦៦០ ដុល្លារអាមេរិកឲ្យជំនួស និងសន្យាប្រគល់ប្រាក់សុទ្ធខាងក្រៅឲ្យគ្រប់ចំនួនបន្ថែមទៀត។ ប៉ុន្តែដល់ថ្ងៃកំណត់ត្រូវបើកប្រាក់នោះ ស្រាប់តែខាងធនាគារឆ្លើយតបថា មូលប្បទានប័ត្រនេះមិនមានសាច់ប្រាក់ទេ ហើយមេតុងទីនបានប្លុកមូលប្បទាប័ត្រនេះ ដោយគ្មានហេតុផលអ្វីទាំងអស់ទៀតផង។
តាមប្រភពព័ត៌មានឲ្យដឹងថា នៅមានកូនតុងទីនជាច្រើននាក់ទៀត ដែលរងគ្រោះដោយសារមេតុងទីនពីរនាក់ប្តីប្រពន្ធរូបនេះ វេចលុយរត់សរុបជាទឹកប្រាក់ប្រមាណជិត ២ លានដុល្លារអាមេរិកឯណោះ ហើយកូនតុងទីនដែលរងគ្រោះទាំងអស់នោះ បាន និងកំពង់រៀបចំឯកសារពាក់ព័ន្ធ ដើម្បីពឹងពាក់មេធាវីការពារផ្លូវច្បាប់ ប្តឹងឈ្មោះ ឡុង រ៉ានី និងប្តី ជាមេតុងទីន បន្តបន្ទាប់ ។ ដូច្នោះក្នុងនាមជាជនរងគ្រោះ ស្នើសុំឲ្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មេត្តាចាត់ការលើមេតុងទីន និងប្តី ទៅតាមផ្លូវច្បាប់ ។ ការបង្គាប់ឲ្យនាំខ្លួនមេតុងទីនឈ្មោះ ឡុង រ៉ានី ចូលមកឆ្លើយបំភ្លឺចំពោះមុខតំណាងអយ្យការនេះ គឺតាមពាក្យបណ្តឹងទី២ ហើយអាចនៅមានពាក្យបណ្តឹងជាបបន្តបន្ទាប់ទៀត៕
ដោយ ៖ មករា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ