សន្តិសុខសង្គម
Update៖ រកឃើញសាកសពកូនស្រី និងចៅក្នុងហេតុការណ៍លិចទូកនៅទន្លេមេគង្គ
ក្រោមការខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាល និងអាវុធហត្ថ ជនរងគ្រោះចំនួន ៤ នាក់ដែលបានលិចទូកក្នុងដងទន្លេមេគង្គបន្ទាប់ពីរកឃើញឪពុក ពេលនេះបានរកឃើញកូនស្រី និងចៅម្នាក់ទៀតហើយនៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣។ នៅសល់តែចៅប្រុសម្នាក់ទៀតទេ នៅមិនទាន់រកឃើញនៅឡើយ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/photo_2023-02-16_08-46-15-3-1024x693.jpg)
កាលពីព្រឹកថ្ងៃទី ១៤ ខែកុម្ភៈជនរងគ្រោះមួយគ្រួសារមានគ្នាចំនួន ៨ នាក់បានលិចទូកបាត់ខ្លួនចំនួនបួននាក់មានឪពុកកូនស្រីបង្កើតម្នាក់ និងចៅពីរនាក់នៅចំណុចដងទន្លេមេគង្គកន្ទុយកោះហាន ស្ថិតក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។
លោក អ៊ុង សុភ័ក្រ្ត មេប៉ុស្តិ៍សង្កាត់សាមគ្គីបានឲ្យដឹងថា ជនរងគ្រោះដែលបានបាត់ខ្លួន ឈ្មោះ សុត មី ភេទប្រុសអាយុ៥៦ឆ្នាំ ជាឪពុកបានរកឃើញនៅរសៀលថ្ងៃទី ១៥ ខែកុម្ភៈនេះដោយឡែកកូន ឈ្មោះ ម៉ី សុគ្រី ភេទស្រី អាយុ២៥ឆ្នាំ ឈ្មោះ លូយ ចន្ទ្រា ភេទប្រុស អាយុ៨ឆ្នាំ (ត្រូវជាចៅ) បានរកឃើញហើយនៅព្រឹកថ្ងៃទី ១៦ កុម្ភៈនេះ នៅតែចៅប្រុស, ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ៦ឆ្នាំ (ត្រូវជាចៅប្រុស) ម្នាក់ប៉ុណ្ណោះមិនទាន់រកឃើញ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/photo_2023-02-16_08-46-15-1024x834.jpg)
លោកមេប៉ុស្តិ៍បានបន្តឲ្យដឹងទៀតថា ជនរងគ្រោះឪពុកកូនស្រីរួមទាំងចៅពីរនាក់មានទីលំនៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យខេត្តស្ទឹងត្រែង គ្រួសារនេះមានប្រាំបីនាក់ជិះទូកក្នុងគោលបំណងទៅធ្វើកម្មករលីឥដ្ឋតែក៏ត្រូវជួបហេតុការណ៍ដ៏រន្ធត់នេះត្រូវបានទឹកគួចលិចទូកបណ្ដាលឲ្យបាត់សមាជិកគ្រួសារអស់ចំនួន ៤ នាក់បួននាក់ត្រូវបានសង្គ្រោះទាន់ពេលវេលា។
បើតាមការឲ្យដឹងពីលោក អ៊ុង សុភ័ក្រ្ត មេប៉ុស្តិ៍សង្កាត់សាមគ្គីនៅព្រឹកថ្ងៃទី ១៦ កុម្ភៈនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នឹងពាំនាំនៅអំណោយ និងថវិកាមួយចំនួនផ្ដល់ជូនក្រុមគ្រួសាររងគ្រោះដើម្បីដោះស្រាយទុក្ខលំបាកដល់ក្រុមគ្រួសារជនរងគ្រោះដោយសារលេចទូក។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/photo_2023-02-16_08-46-15-4-974x1024.jpg)
នៅថ្ងៃទី ១៦ កុម្ភៈនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តរួមជាមួយកម្លាំកងរាជអាវុធហត្ថខេត្តបានខិតខំរុករកនោះ បន្ទាប់ពីរឃើញឪពុកនៅព្រឹកនេះបានរកឃើញកូនស្រី និងចៅស្រីម្នាក់ទៀតហើយនៅសល់តែចៅប្រុសម្នាក់ទៀតតែប៉ុណ្ណោះ ពេលនេះសមត្ថកិច្ចនៅតែបន្តរុករកនៅឡើយ៕
អត្ថបទ៖ ងិនលីម
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច