សន្តិសុខសង្គម
នាំខ្លួនមេតុងទីនម្នាក់ មកសួររឿងឆបោកប្រាក់ជាង ១៣ ម៉ឺនដុល្លារ
អ្នកស្រី ឡុង រ៉ានី អាយុ ៣៦ ឆ្នាំ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារ PJ ត្រូវបាននាំខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ដើម្បីសាកសួរពាក់ព័ន្ធនឹងបណ្ដឹង ឆបោក , បទរំលោភលើទំនុកចិត្ត មួយថ្មីទៀត។

នេះបើយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣។
ដីកាបានបង្គាប់ឲ្យប្រធានពន្ធនាគារ PJ នាំជនត្រូវចោទឈ្មោះ ឡុង រ៉ានី មកកាន់អយ្យការនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ដើម្បីចូលរួមបំភ្លឺពីដំណើររឿង «ឆបោក និងរំលោភលើទំនុកចិត្ត តាមបណ្ដឹងរបស់ឈ្មោះ ព្រាប សុជាតា។

ប្រភពព័ត៌មានពីសាលាដំបូងបានឲ្យដឹងថា ឈ្មោះ ព្រាប សុជាតា បានប្ដឹងឈ្មោះ ឡុង រ៉ានី ពាក់ព័ន្ធនឹងទឹកប្រាក់ប្រមាណ ១៣៧ ៣០០ ដុល្លារ៕
អត្ថបទ ៖ មករា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ