សន្តិសុខសង្គម
អាជ្ញាធរខណ្ឌចំការមន ឆ្មក់បង្ក្រាបទីតាំងបើកល្បែងស៊ីសងក្នុងឃ្លាំងមួយកន្លែង នៅផ្លូវលេខ៤៧៤
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក អភិបាលនៃគណៈអភិបាលខណ្ឌចំការមន នៅព្រលប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានបើកការឆ្មក់បង្ក្រាបទីតាំងឃ្លាំងមួយកន្លែងត្រង់ចំណុចផ្ទះលេខ១៨ ផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ដោយមានបង្កប់ល្បែងស៊ីសងខុសច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋបានរាយការថាទីតាំងខាងលើបើកល្បែងស៊ីសងខុសច្បាប់ទើបកម្លាំងអាជ្ញាធរជំនាញបានបើកការស្រាវជ្រាវ និងតាមដានជាប់លាប់ដោយកំណត់បានច្បាស់ថា ទីតាំងខាងលើពិតជាមានការលួចលាក់លេងល្បែងស៊ីសង ទើប រៀបចំកម្លាំងបើកការឆ្មក់បង្ក្រាបជាក់ស្តែងតែម្តង ។

សមត្ថកិច្ចបន្តថា ក្នុងការចុះបង្ក្រាបនេះក្រុមអ្នកលេងល្បែងទាំងនោះបានរត់គេចខ្លួនតាមទ្វារក្រោយអស់ ដោយបានដកហូតបានតែវត្ថុតាងមួយចំនួនធំពាក់ព័ន្ធនឹងល្បែងស៊ីសង ដូចជាបៀអាប៉ោង ជាដើម និងដកហូត បានម៉ូតូចំនួន០៦គ្រឿងផងដែរ ។

ក្រោយការដកហូតវត្ថុតាងទាំងអស់ត្រូវបញ្ចូនទៅកាន់សាលាខណ្ឌចំការមន ដើម្បីរក្សាទុកបណ្តោះអាសន្ន។ ដោយឡែកទីតាំងខាងលើ ត្រូវអាជ្ញាធរធ្វើកំណត់ហេតុបិទជាបណ្តោះអាសន្ន៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?