សន្តិសុខសង្គម
មន្ត្រីជលផលចាប់ឧបករណ៍ឆក់នេសាទខុសច្បាប់មួយចំនួន ដុតកម្ទេចចោល
កែប ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការតំណាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ រួម លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានអញ្ជើញចូលរួមនៅក្នុងពិធីផ្សព្វផ្សាយនិងកំណត់សេចក្តីជូនដំណឹង ស្តីពីការឱ្យបញ្ឈប់សានវាទ និងដុតបំផ្លាញឧបករណ៍ឆក់នេសាទខុសច្បាប់ពេលនេះបើយើងតាមរបាយការណ៍ពី លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកែបបានឲ្យដឹងថាក្នុងការចុះបង្ក្រាបបទល្មើសនេសាទក្នុងឆ្នាំ២០២២នោះ មាន ២៥ករណី ក្នុងនោះ មានលបកន្ទុយកណ្តុរ១១ករណី ការនេសាទរួមផ្សំមានទុយោមុជខ្យល់៩ករណី ហើយបានដកអាំងម៉ូទ័រ ៣ករណី រឹបអូសឧបករណ៍ឆក់ខុសច្បាប់១ករណី ហើយបានបង្ក្រាបការដឹកជញ្ជូនផលនេសាទគ្មានច្បាប់១ករណី។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយស្តីពីបញ្ឈប់បានលើកឡើងថា ការរឹបអូសឧបករណ៍ឆក់ខុសច្បាប់មួយចំនួនមកដុតកំទេចនិងបំផ្លាញចោលនេះ អោយបងប្អូនប្រជានេសាទទាំងអស់មានការភ្ញាក់រលឹកនិងងាកមករកទទួលទានរបរនេសាទដោយស្របច្បាប់វិញ ព្រោះការនេសាទដោយប្រើឧបករណ៍ខុសច្បាប់អាចធ្វើឲ្យប៉ះពាល់ បាត់បង់ធនធានជីវៈចំរុះដែលមាននៅក្នុងបាតសមុទ្រ ហើយបងប្អូនប្រជានេសាទដែលប្រើឧបករណ៍ខុសច្បាប់ អាចនិងមានទោសទាន់ពី៣-៥ឆ្នាំទៀតផង ដូច្នេះលោកសូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ត្រូវបញ្ឈប់ការនេសាទដោយប្រើឧបករណ៍នេសាទខុសច្បាប់ ហើយបើបងប្អូនមានឧបករណ៍នេសាទខុសច្បាប់ទុកនៅក្នុងផ្ទះសូមបងប្អូនស្មាកចិត្តយកមកប្រគល់ជូនអាជ្ញាធរក្នុងមូលដ្ឋានដើម្បីធ្វើការដុតបំផ្លាញចោល។

លោក នុត ច័ន្ទសុខា បានសំណូមពរដល់រដ្ឋបាលខេត្តរួមនិង មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវបន្តអនុវត្តយកចិត្តទុកដាក់លើស្មារតី សេចក្តីជូនដំណឹងលេខ ២៧៣៦ កសក របស់ក្រសួងកសិកម្មចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ស្តីពីវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងជលផល ហើយសូមអោយបងប្អូនប្រជានេសាទទាំងអស់ត្រូវបន្តចូលរួមជាមួយក្រុមការងារបន្តផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ០២៣/២៣ សជណ របស់រដ្ឋបាលខេត្ត ស្តីពីការបញ្ឈប់ និងការកំណត់ឱសានវាទនៃការផលិត ជួញដូរ រក្សាទុក និងលួចប្រើប្រាសឧបករណ៍នេសាទខុសច្បាប់ជូនដល់បងប្អូនប្រជានេសាទទាំងអស់ដែលរស់នៅក្នុងខេត្តកែប និងតំបន់ដទៃទៀត។

២-ដែលបងប្អូនប្រជាពលរដ្ឋបានប្រកបមុខរបរនេសាទសូមមកចូលរួមនិងយកចិត្តទុកដាក់អនុវត្តនៅសេចក្តីជូនដំណឹងលេខ០២៣/២៣ សជណ របស់រដ្ឋបាលខេត្ត ស្តីពីការបញ្ឈប់ និងការកំណត់ឱសានវាទនៃការផលិត ជួញដូរ រក្សាទុក និងលួចប្រើប្រាសឧបករណ៍នេសាទខុសច្បាប់ អោយបានជាដាច់ខាតបន្ទាប់ពីក្រុមការងារបានធ្វើការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន និងចុះណែនាំដល់ទីតាំងហើយនោះ។

៣-ប្រជាពលរដ្ឋដែលប្រកបរបរឧបករណ៍ឆក់នេសាទខុសច្បាប់ទាំងអស់សូមងាកមកប្រកបមុខរបរប្រាកដមុខរបរប្រើឧបករណ៍នេសាទស្របច្បាប់វិញទៅថ្ងៃមុខ៕
ដោយ ៖ សឹង រ៉ាត់








-
KPT+១ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល