សន្តិសុខសង្គម
ស្នងការខេត្តតាកែវ បំភ្លឺ ក្រោយមានគណនីហ្វេសប៊ុកមួយបង្ហោះថា មានជនសង្ស័យធាក់ប្លន់ម៉ូតូតែមិនបានសម្រេច
បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយឈ្មោះ ឃុន លួងឆៃ បានបង្ហោះចែកចាយនៅលើបណ្ដាញសង្គមថា មានករណីធាក់យកម៉ូតូតែមិនបានសម្រេច ដោយភ្ជាប់ជាមួយរូបភាពនារីម្នាក់មានរបួសពេញមុខនោះ នៅថ្ងៃទី១៨ ខែកុម្ភៈ នេះ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាក់ថា មិនមែនជាករណីធាក់ប្លន់ម៉ូតូនោះទេ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍។

បើតាមក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា បន្ទាប់ពីបានឃើញនូវព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ចុះធ្វើការស្រាវជ្រាវបន្ទាន់ដោយបានសុំធ្វើការបំភ្លឺផ្ទាល់ពីជនរងគ្រោះបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៧និង១០នាទី តាមបណ្ដោយផ្លូវលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ១១-១២ ស្ថិតក្នុងភូមិអង្គត្រា ឃុំ ត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ មានជនរងគ្រោះឈ្មោះ ថេត ដាវី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ (ត្រូវជាបងប្អូនជីដូនមួយជាមួយម្ចាស់គណនី ឃុនលួងឆៃ) បានជិះមួយគ្រឿងម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1AC 9343 ចេញពីសាលារៀនភាសាចិន នៅក្នុងវត្តមង្គលមានល័ក្ខណ៍ ហៅ វត្តត្រពាំងគល់ លុះមកដល់ចំណុចកើតហេតុ រៀបនឹងបត់ឆ្លងផ្លូវទៅខាងស្តាំ ក៏មានម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនច្បាស់ផ្លាកលេខ ចំនួន០៣គ្រឿង (ម៉ូតូមួយជិះគ្នា២នាក់) ជិះស្របទិសពីកើតទៅលិច បានបើកភ្លើងញ៉ាក់ដាក់ ពេលនោះម៉ូតូមួយគ្រឿងបើកបរយ៉ាងលឿន តែមិនបានបុកទេ ដោយភាគីម្ខាងទៀតយកជើងធាក់ម៉ូតូជនរងគ្រោះដែលឈប់នោះ ទើបបណ្ដាលឱ្យម៉ូតូជនរងគ្រោះដួលរងរបួស ចំណែកម៉ូតូភាគីម្ខាងទៀតមិនបានដួលក៏ជិះហួសគេចខ្លួនទៅទិសខាងលិចបាត់ទៅ។

តាមរយៈការសាកសួរផ្ទាល់ជនរងគ្រោះ និងភូមិសាស្ត្រកន្លែងកើតហេតុ កម្លាំងជំនាញសន្និដ្ឋានករណីខាងលើមិនមែនជាករណីធាក់ផ្តួលប៉ុនប៉ងប្លន់ម៉ូតូនោះទេ គឺជាករណីគ្រោះថ្នាក់ចរចរណ៍ ដោយម៉ូតូទាំងសងខាងជិះបញ្ច្រាស់ផ្លូវ ម្យ៉ាងវិញទៀតម៉ូតូជនរងគ្រោះបានឈប់ហ្នឹងមួយកន្លែងទៅហើយដើម្បីបម្រុងនឹងបត់ គ្មានហេតុផលណាក្រុមជនល្មើសចាំបាច់ជិះលឿនធាក់ផ្តួលនោះទេ ណាមួយកន្លែងពេលកើតហេតុក៏មានអ្នកដំណើរច្រើនឆ្លងកាត់ផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់គណនីឈ្មោះ ឃុន លួងឆៃ បានបង្ហោះចែកចាយរៀបរាប់ថា ករណីធាក់យកម៉ូតូមិនបានសម្រេច ធ្លាប់តែឃើញព័ត៌មានឥឡូវធ្លាក់លើគ្រួសារខ្ញុំផ្ទាល់ក្មេងស្រីកំពុងពេញស្រលាញ់រូប ស្រលាញ់រាងឥឡូវមុខខ្ទេច។ ករណីនេះបង្កឡើងដោយជនសង្ស័យជិះ ម៉ូតូ ០៣គ្រឿង មានគ្នា ០៦នាក់ រវាងផ្លូវបញ្ច្រាសទិសនៅចន្លោះម៉ោង ០៥-០៦ល្ងាច ស្ថិតត្រង់ចំណុចផ្លូវខាង កើតវត្តមង្គលមានល័ក្ខណ៍(វត្តត្រពាំងគល់) ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ តាកែវទៀត ហើយបងប្អូនប្រយ័ត្នប្រយែងផង ខ្ញុំសុំស្នើដល់បងបងប៉ូលីសជួយអន្តរាគមន៍ផង អរគុណសន្តិភាព៕
អត្ថបទ៖ សុខុម


-
សន្តិសុខសង្គម១៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង