Connect with us

សន្តិសុខសង្គម

Update៖ អគ្គិភ័យដែលឆេះផ្ទះពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកមិញ បណ្ដាលមកពីផ្ទុះហ្គាស​ ឆេះអស់មាស២ជី និងលុយ២០០០ដុល្លារ

បានផុស

នៅ

ករណីអគ្គិភ័យដែលឆាបឆេះផ្ទះពលរដ្ឋមួយខ្នងកាលពីព្រឹកមិញនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ គឺបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស និងឆេះអស់មាស២ជី លុយ២០០០ដុល្លារ និងសម្ភារៈមួយចំនួន តែមិនបណ្ដាលឲ្យរាលដាលដល់អ្នកជិតខាងឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ថន ចាន់សុរ៉ាវី ភេទស្រីអាយុអាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រ និងរើស​អេត​ចាយ។ សម្ភារៈខូចខាតរួមមាន លុយចំនួន2000ដុល្លា មាស2ជី និងសម្ភារះប្រើប្រាស់ក្នុងផ្ទះទាំងអស់។ ផ្ទះដែលត្រូវបានអគ្គិភ័យឆាបឆេះប្រភេទ ប្រក់សង្ក័សីទំហ៊ំទទឹង៧ម៉ែត្របណ្តោយ៩ម៉ែត្រឆេះអស់ទាំងស្រុង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុ ខណៈម្ចាស់ចេញទៅធ្វេីការចាក់សោចោលស្រាប់តែមានស្នូរផ្ទុះកំប៉ុងហ្គាសបង្កជាអណ្តាលភ្លេីងយ៉ាងសន្ធោសន្ធៅ និងផ្សែងខ្មួរខ្មាញ់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

ក្នុងរង្វង់ប្រតិបត្តិការជួយអន្តរាគមន៍ សមត្ថកិច្ចប្រេីប្រាស់ឡានទឹកអស់ចំនួន៤ឡានទេីបអាចគ្រប់គ្រងបានទាំងស្រុង និងមិនបង្កមានមនុស្សរងរបួសក៏ដូចជារាលដាលដល់ផ្ទះអ្នកជិតខាងនោះនោះទេ។

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្លូបេតុង ភូមិចាក់ជ្រូកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម