សន្តិសុខសង្គម
ពស់ថ្លាន់១ក្បាលទម្ងន់ជិត៧គីឡូចូលផ្ទះអ្នកភូមិផ្អើលទាំងព្រឹក
សត្វពស់ថ្លាន់មួយដែលមានប្រវែងប្រមាណ៣ម៉ែត្រ និងទម្ងន់ជិត ៧ គីឡូត្រូវបានប្រជាពលរដ្ឋប្រទះឃើញវាកាត់ផ្លូវ(ថ្នល់)ទាំងព្រឹកចូលផ្ទះអ្នកភូមិក្បែរនោះទំនងបម្រុងចាប់កូនមាន់ធ្វើជាចំណីប៉ុន្តែក៏ត្រូវបានម្ចាស់ផ្ទះនាំគ្នាដេញចាប់បានភ្លាមៗតែម្តង។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៩ និង៤០នាទីព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈឆ្នាំ២០២៣ស្ថិតនៅភូមិព្រៃទទឹកឃុំចន្រ្តីស្រុករមាសហែកខេត្តស្វាយរៀង។
បើតាមសម្ដីពីប្រជាពលរដ្ឋដែលឃើញពស់ថ្លាន់មុនដំបូងបានឲ្យដឹងថា ពស់ថ្លាន់នោះគឺមានប្រហែលជា៣ម៉ែត្រ និងមានទំងន់ជាង៧គីឡូក្រាមហើយបានវាចេញពីដីត្រពាំងឈូកមួយកន្លែងដែលនៅក្បែរកន្លែងនោះ។

ប៉ុន្តែស្របពេលសត្វពស់ថ្លាន់កំពុងតែវាកាត់ផ្លូវចូលទៅក្នុងភូមិដែលជាផ្ទះប្រជាពលរដ្ឋក៏ត្រូវបានគេប្រទះឃើញហើយស្រែកហៅនាំគ្នាចាប់បានដាក់ចូលទ្រូងរួចក៏បានអុចធូបចាក់ទឹកស្រោចដើម្បីសុំសេចក្តីសុខសប្បាយព្រោះមានការនិយាយតគ្នាថាបើសិនជាពស់ថ្លាន់ចូលផ្ទះគឺនាំលាភសំណាងជាក់ជាមិនខាន។
បន្ទាប់ពីបានភ្លាមៗនោះដែរពស់ថ្លាន់ខាងលើនេះគឺត្រូវបានប្រជាពលរដ្ឋនាំយកទៅប្រគល់ជូនព្រះសង្ឃនៅវត្តក្បែរនោះដើម្បីធ្វើការប្រលែងវិញ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់