Connect with us

សន្តិសុខសង្គម

ដីព្រៃសហគមន៍កប ច្រើនហិកតា ត្រូវប្រធានភូមិគប់គិតលក់ឱ្យឈ្មួញ

បានផុស

នៅ

ព្រៃសហគមន៍ភូមិកប ត្រូវបានគេកាប់ទន្ទ្រានបំផ្លាញព្រៃឈើយ៉ាងរង្គាល ដើម្បីយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ពីសំណាក់អ្នកមានលុយម្នាក់ បន្ទាប់ពីប្រធានភូមិ គប់គិតជាមួយមេឈ្មួញ ញុះញង់ប្រជាសហគមន៍ក្នុងភូមិឱ្យព្រមព្រាងគ្នាលក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រៃឈើសហគមន៍ជិត ៣០ ហិកតា នៅភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបាន លោក សាន់ ម៉ក់ ម្ចាស់ចំការកៅស៊ូ នៅជាប់ព្រៃសហគមន៍នោះទិញយក ហើយជួលគេកាប់ បន្ទាប់ពី លោក សាន់ ម៉ក់ ត្រូវគ្នាជាមួយប្រធានភូមិ ហើយគប់គិតគ្នាជាលក្ខណៈប្រព័ន្ធ លក់ឱ្យ លោក សាន់ ម៉ក់។

លោក ព្រឿល នើន មេភូមិកប កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យអ្នកសារព័ត៌មានដឹងតាមទូរសព្ទថា ដីសហគមន៍ចំនួន​ ២៧ ហិកតានេះ បានលក់ម៉ៅទៅឱ្យ លោក សាន់ ម៉ក់ ថៅកែចំការកៅស៊ូជាប់ព្រំនោះពិតមែនហើយ លក់ក្នុងតម្លៃ ៣ មុឺនដុល្លារសហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ហើយទើបទទួលលុយកក់ពីលោក សាន់ ម៉ក់ បានចំនួន ៥ ពាន់ដុល្លារប៉ុណ្ណោះ កំណត់ដល់ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ទើប លោក សាន់ ម៉ក់ ប្រគល់លុយគ្រប់ចំនួន។

លោកមេភូមិបានបន្តថា ការលក់ដីនេះ មានមូលហេតុ ទី១. ដោយសារប្រជាជនចាំបាច់ផ្នែកជីវភាព អត់មានមុខរបររកសុី ជីកត្បូងក៏ច្បាប់ហាមឃាត់។ ទី២. ដីពិបាកការពារ​មានគេលួចទន្ទ្រានយកពីអ្នកជាប់ព្រំ។ ហើយលុយដែលលក់បានគឺចែកជូនប្រជាជនទាំងអស់គ្នា។​

ចំណែក អ្នកស្រី វ៉ន ចាន់ថន មេឃុំទីងចាក់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នំា២០២៣​ បានឱ្យដឹងតាមទូរសព្ទថា រឿងលក់ដូរដីសហគមន៍ភូមិកប លោកស្រីមិនបានដឹងនោះទេ លោកស្រីថា ពួកភូមិគេនាំគ្នាលក់ដូរតែគ្នាគេ លោកស្រីគ្រាន់តែដឹងថា ដីសហគមន៍នោះបានចុះបញ្ជីតាំងពីឆ្នាំពីរពាន់ជាងមកម៉្លេះ(មិនចាំ) ដោយអង្គការយូនីស្កូ UNISCO និងអង្គការ ការពារសហគមន៍ខ្មែរលើ ប៉ុន្តែឯកសារនោះ លុះត្រាតែលោកមេឃុំចាស់ទើបដឹង។

ពាក់ព័ន្ធឈ្មួញទិញដីព្រៃសហគមន៍កាប់រានបំផ្លាញព្រៃឈើខាងលើនេះ លោក កង សារឿន អភិបាលស្រុកបរកែវ បានឱ្យអ្នកសារព័ត៌មានដឹងថា លោកបានចាត់កម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើ ដែលដឹកនាំដោយអភិបាលរងស្រុកចុះទៅទីតាំងដីសហគមន៍ ដែលកំពុងកាប់រាននោះតែម្តង។

លោក កែវ វុធ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ បានឱ្យដឹងថា លោកបានចុះទៅទីតាំងដីសហគមន៍នោះហើយ និងបានធ្វើកំណត់ហេតុបញ្ជូនថ្នាក់លើរួចរាល់អស់ហើយ។​ រីឯលោក ​សាន់ ម៉ក់ ជាឈ្មួញទិញដីសហគមន៍នោះ​ អ្នកសារព័ត៌មានបានហៅទូរសព្ទទៅលោក ថា​កំពុងព្យាបាលជំងឺនៅប្រទេសថៃ។​

ទោះជាយ៉ាងណា មានមតិប្រជាពលរដ្ឋជាច្រើនដែលមិនពេញចិត្តនឹងសកម្មភាពរបស់មេភូមិ មេសហគមន៍ភូមិកប​ខាងលើ បានទទូចស្នើសុំថ្នាក់ដឹកនាំកុំឱ្យមានការលក់ដូរដីសហគមន៍ ដែលសេសសល់បន្តទៅឱ្យក្រុមឈ្មួញ សូមរក្សាទុកជាកេរដំណែលសម្រាប់ប្រើប្រាស់ផលអនុផលច្រើនយ៉ាងដល់កូនចៅជំនាន់ក្រោយ។ ពួកគាត់សំណូមពរ សូមបើកការស៊ើបអង្កេតទៅលើបុគ្គលពាក់ព័ន្ធ (មេខ្យល់) ដែលបានញុះញង់ប្រជាសហគមន៍ថា បើមិនលក់គង់តែរដ្ឋយកវិញដដែល ទាំងអ្នកលក់ និងអ្នកទិញ​ យកមកផ្តន្ទាទោសទៅតាមច្បាប់៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជា បន្តចុះត្រជាក់ ១៨°C ដល់ថ្ងៃទី១៦មករា

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍១១ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ចរាចរណ៍២៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៥ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

Sokha Hotels

ព័ត៌មានពេញនិយម