Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះផ្ទះពលរដ្ឋមួយខ្នង នៅស្រុកគងពិសី ដោយមិនទាន់ដឹងមូលហេតុ

បានផុស

នៅ

អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ដោយ​មិន​ទាន់​ដឹង​មូលហេតុ ខណៈ​ម្ចាស់​លង់លក់​ក្នុង​ដំណេក បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៩ និង ៤០ នាទី​យប់ ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ឆ្នាំ ២០២៣ នៅ​ក្នុង​ភូមិ​ត្រពាំង​ធ្លក ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។

នគរបាល​ស្រុក​គងពិសី បាន​ឲ្យ​ដឹង​ថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​អគ្គិភ័យ​ឆាបឆេះ​នោះ​មាន​ទំហំ ៦ ម៉ែត្រ គុណ​នឹង ៨ ម៉ែត្រ ធ្វើ​អំពី​ឈើ សសរ​បេតុង ដំបូល​ប្រក់​ក្បឿង។ ម្ចាស់​មាន​ឈ្មោះ ប្រាក់ វ៉ុ​ន ភេទ​ប្រុស អាយុ ៥៩ ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ធ្លក ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី។

នគរបាល​បន្ត​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​នោះ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារៈ​រួមមាន ៖សំលៀកបំពាក់ ទូ គ្រែ ពូក ទ្រព្យសម្បត្តិ​ផ្សេងៗ​ខូចខាត​ទាំងស្រុង​តែម្ដង​។ ចំពោះ​មូលហេតុ​ដែល​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​មិនទាន់​ដឹង​នៅឡើយ​ទេ សមត្ថកិច្ច​កំពុង​ធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត។

សមត្ថកិច្ច បាន​ធ្វើការ​អន្តរាគមន៍​ភ្លាមៗ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ០១ គ្រឿង បាញ់​អស់​ទឹក ០៣ ឡាន ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​ឆេះ​រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​ជិតខាង​ទៀត៕

អត្ថបទ ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម