សន្តិសុខសង្គម
អគ្គិភ័យ២ករណីផ្សេងគ្នាកាលពីយប់មិញនៅរាជធានីភ្នំពេញ ឆេះផ្ទះពលរដ្ឋ២ខ្នង
ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ក្នុង២ករណីផ្សេងគ្នាមិនបានរយៈពេល១ម៉ោងនាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងរាជធានីភ្នំពេញ។
តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៣៧១ ទល់មុខស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នងដែលសង់ឡើងពីថ្មប្រក់សង្ក័សី និងប្រកបអាជីវកម្មជួសជុលម៉ូតូខ្ទេចអស់ទាំងស្រុង ។
បន្ទាប់មកទៀតមិនបានប៉ុន្មាននាទីផងក៏កេីតមានករណីអគ្គិភ័យលេីកទី២ នៅវេលាម៉ោង២២និង២០នាទីយប់ថ្ងៃខែឆ្នាំដដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតយ៉ាងសន្ធោសន្ធៅ ស្ថិតនៅក្បែរគល់ស្ពានព្រះមុនីវង្សថ្មី ក្នុងក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ដោយបានបំផ្លាញលំនៅឋានពលរដ្ឋ០១ខ្នងដែលសង់ឡេីងពីថ្មក្រោមឈេីលេីខ្ទេចទាំងស្រុង ។
គួរបញ្ចាក់ផងដែរថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យទាំង០២ករណីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ការ និងសង្គ្រោះអគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប២៣គ្រឿង ដោយក្នុងនោះករណីទី១នៅខាងខណ្ឌដង្កោ ប្រើរថយន្តពន្លត់អគ្គិភ័យ០៥គ្រឿង និងករណីទី២នៅខណ្ឌច្បារអំពៅ ប្រើរថយន្តពន្លត់អគ្គិភ័យ១៨គ្រឿង ។
ចំពោះមូលហេតុនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋទាំង០២ករណីខាងលេីនេះ សមត្ថកិច្ចជំនាញបានបញ្ជាក់ប្រាប់ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនីដូចគ្នាទើបបង្កជាអគ្គិភ័យយ៉ាងដូច្នេះ តែក្នុងករណីនេះមិនបង្កឱ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡេីយ៕
អត្ថបទ៖ សុខា
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?