សន្តិសុខសង្គម
ឌុបគ្នាមកលួចទូរស័ព្ទ តែម្ចាស់ឃើញទាន់ស្រែកដេញចាប់បានម្នាក់ ខណៈម្នាក់ទៀតគេចខ្លួន
ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់ជូនសមត្ថកិច្ចបន្ទាប់ពីចូលលួចទូរស័ព្ទដល់ក្នុងតូបលក់ដូរ ខណៈម្ចាស់កំពុងរវល់អង្គុយលាងកែវ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្លូវបេតុង ក្រុមទី៦ ផ្សារអូរដឹម ភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វណ្ណា ដាវីត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣។ ចំណែកជនសង្ស័យម្នាក់រត់គេចខ្លួនឈ្មោះ ពៅ ហៅពៀច ភេទប្រុស អាយុអាយុ២៧ឆ្នាំ មុខរបរមុនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២។ រីឯជនរងគ្រោះឈ្មោះ ចោប កុសល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ដូរស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

បើតាមសម្តីស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកំពុងអង្គុយលាងកែវផ្លែឈើភ្លេចខ្លួន ស្រាប់តែជនសង្ស័យម្នាក់ចូលទៅក្នុងតូបលួចយកទូរស័ព្ទដៃម៉ាកសាំសុង ដាក់លើតុក្រោយខ្នង តែពេលជនសង្ស័យរត់ចេញក៏ក្រឡេកឃើញទាន់ ស្រែកផ្អើលអ្នកភូមិជួយដេញចាប់បានម្នាក់តែធ្លាក់ទូរស័ព្ទបែកខ្ទេច ចំណែកបក្ខពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។

ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀតពិតជាជិះម៉ូតូទៅចំណុចខាងលើ ឃើញម្ចាស់អង្គុយភ្លេចខ្លួនចូលលួចទូរស័ព្ទនៅក្រោយខ្នងពិតមែន។ ជនសង្ស័យត្រូវបានប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ