សន្តិសុខសង្គម
ចុះទៅរកត្រី បែរជាប្រទះឃើញសពបុរសម្នាក់ស្លាប់អណ្ដែតទឹកស្រះទាំងព្រឹក
ក្រុមអ្នកនេសាទត្រី ខណៈចុះស្រះទៅដាក់មង បែរជាប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹកស្រះ បង្កការភ្ញាក់ផ្អើល រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច កាលពីវេលាម៉ោង ៧ និង ២០ នាទីព្រឹក ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅក្នុងស្រះ ភូមិជ្រៃកោង សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណ មានអាយុជាង ៤០ ឆ្នាំ ពាក់អាវយឺតដៃវែង ស្លៀកខោជើងខ្លី។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនប្រទះឃើញសពខាងលើ មានក្រុមអ្នកនេសាទបានចុះរកត្រី ក៏ឃើញអណ្ដែតទឹកស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះពិនិត្យជាក់ស្ដែង។

ចំពោះ សព ត្រូវសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យឃើញថា ស្លាប់ដោយសារលង់ទឹក ហើយបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីបន្តស្រាវជ្រាវស្វែងរកសាច់ញាតិក្រុមគ្រួសារ៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?